Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាំគ្នាប្រឆាំង​ការឃ្លាតឆ្ងាយពីសង្គមនៅអាល្លឺម៉ង់ ចាប់ខ្លួន​ជិត៣០០នាក់

ប៉ូលិសប្រទេសអាល្លឺម៉ង់​បានចាប់ខ្លួនមនុស្ស​ប្រហែល​៣០០នាក់ ដែល​រំលោភបំពាន​ច្បាប់​ឃ្លាតឆ្ងាយសង្គម ខណៈដែលក្រុមទាំងនោះ​ប្រមូលផ្តុំគ្នាបាតុកម្ម​កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។ ក្រុមបាតុករបាន​ជួបជុំ​នៅទូទាំង​ទីក្រុងប៉ែកឡាំង ប្រឆាំងតវ៉ា​ការរឹតបន្តឹង​របស់រដ្ឋាភិបាលទប់ស្កាត់​កូរ៉ូណាវីរុស ឬកូវីដ​១៩ (COVID-19)នោះ ។

សេចក្តីថ្លែងការណ៍របស់​ប៉ូលិស​បានបញ្ជាក់ថា «សរុប​ទាំងអស់ មនុស្សជាង​៣០០នាក់​ត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេត​ទាក់ទង​ការរំលោភបំពានច្បាប់ស្តីអំពីសណ្តាប់ធ្នាប់សាធារណៈ​ត្រូវបានធ្វើឡើង» ។ ប្រភព​ថា ក្នុងចំណោមពួកគេទាំងនោះ លើកលែងតែពីរនាក់​ត្រូវបានដោះលែង ។ 

តាមការចេញផ្សាយរបស់ប្រភព sputnik បញ្ជាក់ថា បាតុករ​១៩នាក់​ត្រូវបានឃុំខ្លួន​នៅរដ្ឋធានី​អាល្លឺម៉ង់ ។ ការជួបជុំ​លើសពី​៥០នាក់​មិនត្រូវបានអនុញ្ញាត ។ 

ប៉ូលិស​អាល្លឺម៉ង់​៥នាក់​រងរបួសនៅក្នុងការប្រទូស្តរ៉ាយគ្នាជាមួយក្រុមបាតុករ ។ ម្នាក់បញ្ជូនចូលពេទ្យ ។ 

គួរបញ្ជាក់ថា អាល្លឺម៉ង់​មាន​រលកបាតុកម្ម​តាំងពីថ្ងៃទី២១ ខែមេសា នៅពេលដែលរដ្ឋាភិបាលសហព័ន្ធ​ចាប់ផ្តើម​រឹតបន្តឹង​ការចាក់សោ ឬបិទប្រទេស​ដើម្បីបញ្ចៀស​ការឆ្លងរាតត្បាត​ពីវីរុស​កូវីដ​១៩ ។ ក្រសួងមហាផ្ទៃអាល្លឺម៉ង់​បញ្ជាក់ថា ពួកអ្នកនយោបាល​និយមស្តាំ​បានព្យាយាមប្រើប្រាស់វិបត្តិនេះ​ដើម្បី​មហិច្ឆតា​ផ្ទាល់ខ្លួន​ ។ 

និយាយអំពីកូវីដ​១៩ នៅក្នុងប្រទេសអាល្លឺម៉ង់​វិញ មកដល់ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០ មានអ្នកឆ្លងសរុប ១៧៦ ៦៥១​ នាក់ ក្នុងនោះបាត់បង់ជីវិត ៨ ០៤៩នាក់ និង ១៥៣ ៤០០នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9225794