ដូចទៅនឹងការបាញ់បង្ហោះលើកមុនៗចំនួន៥លើកដូច្នោះដែរ មន្ទីរបង់តាហ្គូនមិនបានបញ្ជាក់ទេ ថាតើបេសកកម្មយានអវកាសរបស់ខ្លួន មានរយៈពេលវែងប៉ុន្មាន វាកំពុងនៅលើគន្លងគោចរ ឬក៏វិលត្រឡប់មកកាន់ភពផែនដីនោះឡើយ។
សហរដ្ឋអាមេរិកបានបាញ់បង្ហោះយានអវកាសទីប្រាំមួយគ្មានមនុស្សបើកបរ X-37B ទៅកាន់គន្លងគោចរ ដើម្បីបំពេញបេសកកម្មថ្មីមួយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។ ប្រភពព័ត៌មាន AP បានផ្សាយថា យានអវកាសនេះ រហូតមកដល់ពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងចំណុចអាថ៌កំបាំងសម្រាប់សាធារណជន ហើយយាននេះអាចពង្រីកខ្លួនធ្វើជាកន្លែងពិសោធន៍សម្រាប់ពិសោធន៍វិទ្យាសាស្ត្រ ទាំងសម្រាប់អង្គការណាសាផង និងទាំងការស្រាវជ្រាវពិសោធន៍របស់កម្លាំងជើងទឹកអាមេរិកផង ខណៈដែលយាននេះកំពុងស្ថិតនៅលើគន្លងគោចរនោះ ។
ក្រៅពីដឹងថា យានអវកាសនេះអាចពង្រីកខ្លួនធ្វើជាកន្លែងមន្ទីរពិសោធន៍នោះ ព័ត៌មានតិចតួចបំផុតត្រូវបានគេដឹងស្តីអំពីបេសកកម្មចុងក្រោយបំផុតនេះរបស់ យាន X-37B ក៏ដូចជាអំឡុងពេលនៃថិរវេលារបស់វាផងដែរ ។ បេសកកម្មរបស់យានអវកាសចុងក្រោយបំផុត នាពេលកន្លងមកនោះ មានរយៈពេលយូរឆ្នាំ គឺប្រហែល២ឆ្នាំឯណោះ ។ ដូចទៅនឹងបេសកកម្មមុនៗផងដែររបស់យានអវកាសអាមេរិក គឺមិនត្រូវបានគេដឹងពីគោលបំណងរបស់គេពិតប្រាកដឡើយ ។
យានអវកាស X-37B គឺជាយានអវកាសគ្មានមនុស្សបើក ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលជាធម្មតាត្រូវបានបញ្ជូនទៅកាន់គន្លងគោចរ ដោយប្រព័ន្ធកាំជ្រួច Atlas V ។ ការរចនារបស់យានអវកាសនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់កម្មវិធីយានអវកាស Shuttle អាមេរិក ដែលបច្ចុប្បន្ន ត្រូវបានដកហូត ។ យានអវកាស X-37B មានទំហំតូចជាងយានអវកាស ដែលត្រូវបានប្រើប្រាស់ឡើងវិញ ដោយអង្គការ NASA ក្នុងឆ្នាំ២០១២ ។ យោធាអាមេរិក ដែលប្រតិបត្តិការយានអវកាស X-37B នោះ មានយាននេះទាំងអស់២គ្រឿង ។ គេបានទុកចោលរហូតមកចាប់តាំងពីការបាញ់បង្ហោះ កាលពីក្នុងខែមេសា ឆ្នាំ២០១០ ។
ដូចទៅនឹងយាន shuttlesផងដែរ, យានអវកាស X-37B គឺជាយានដែលត្រូវបានប្រើប្រាស់ឡើងវិញ និងជាយានដែលបានវិលត្រឡប់មកកាន់ភពផែនដីវិញ បន្ទាប់ពីបេសកកម្មរបស់វាត្រូវបានបញ្ចប់ ។ យាននេះត្រូវបានគេដឹងថា រក្សាទុកនៅកន្លែងពិសេសបំផុត ដូចទៅនឹងការរក្សាទុកយានអវកាស shuttlesអឺចឹងដែរ ៕ ប្រែសម្រួលដោយ៖ thach yat