Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CR7 នឹងត្រឡប់ទៅហ្វឹកហាត់នៅJuventus វិញនៅថ្ងៃអង្គារនេះ

ដោយសារការរាតត្បាតជាសកលនៃវីរុស Covid 19 ខ្សែប្រយុទ្ធកំពូលរបស់ពិភពលោក Cristiano Ronaldo មិនបានធ្វើសកម្មភាពអ្វីទាំងអស់អស់រយះពេល២ ខែ ដែលចំនាយពេលរបស់ខ្លួននៅកោះ Madeira នៃប្រទេសកំណើតរបស់ខ្លួន។

ទោះជាយ៉ាងណា នៅថ្ងៃទី ៥ ខែឧសភា CR7បានត្រឡប់មកក្រុង Turin នៃ ប្រទេស អ៊ីតាលីវិញ តែត្រូវបានគេអោយនៅដាច់ដោយឡែករយះពេល១៤ ថ្ងៃសិន មុនចូលធ្វើការហ្វឹកហាត់ក្នុងក្លឹប ដែលនេះ ។ គិតមកដល់ថ្ងៃអង្គារ ទី ១៩ នេះ ខ្សែប្រយុទ្ធ CR7 បានត្រូវនៅដាច់ដោយឡែករយះពេល១៤ ថ្ងៃគ្រប់ និងត្រៀមចូលហាត់វិញធម្មតា។ 

គួររំលឹកផងដែរ ការហ្វឹកហាត់នៃកីឡាករJuventusផ្សេងទៀតបានចាប់ផ្តើមតាំងពីសប្តាហ៏ដោយឈរលើគោលការណ៏ហាត់ជាឯកជន និងគម្លាតសង្គម។ ម្យ៉ាងទៀត Serie A អ៊ីតាលី ក៏រំពឹងថានឹងត្រឡប់មកវិញផងដែរនៅថ្ងៃទី 13 ខែមិថុនាខាងមុខនេះ។

from: https://tnaot.com/km/m/detail/article/9225610