Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Park Ji Sung ពិតជាសំខាន់ដូចទៅនឹង Ronaldo សម្រាប់ Man United

Wayne Rooney បានពន្យល់ហេតុផលមួយចំនួន ដែលធើ្វឲ្យ Park Ji-Sung ជាកីឡាករសំខាន់ដូចទៅនឹង Cristiano Ronaldo សម្រាប់ក្រុមបិសាចក្រហម Manchester United។

អតីតកីឡាកររបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនេះ បានក្លាយជាសំណព្វចិត្ដរបស់អ្នកគាំទ្រ Man Utd ជាច្រើន ជាពិសេសទម្រង់លេងរបស់គេពេលដែលក្រុមប៉ះនឹងក្លឹបខ្លាំងៗក្នុងពានរង្វាន់ Champions League ក្រោមការដឹកនាំរបស់លោកតា Sir Alex Ferguson។

«វាដូចមិនទំនង ប៉ុន្ដែបើអ្នកនិយាយពីឈ្មោះ Cristiano Ronaldo កាលពី១២ឆ្នាំមុន មនុស្សរាល់គ្នាប្រហែលជាគិតថា រូបគេជាកីឡាករដ៏អស្ចារ្យរបស់ Manchester United, ប៉ុន្ដែបើអ្នកនិយាយពី Park Ji-Sung អ្នកប្រហែលជាមិនចាប់អារម្មណ៍ទេ។ ប៉ុន្ដែមានតែកីឡាករដែលលេងជាមួយ Park ដែលដឹងថា តើរូបគេសំខាន់ប៉ុណ្ណាសម្រាប់ក្រុមទាំងមូល» Rooney និយាយក្នុងបទសម្ភាសមួយ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9225449