Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៣នាក់់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃអាទិត្យនេះប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាចំនួនបីនាក់បន្ថែមទៀតដែលនាំឱ្យប្រទេសនេះមានអ្នកឆ្លងសរុប​កើនដល់់ ៣០២៨ នាក់ និងមិនមានអ្នកស្លាប់ថ្មីនោះទេ។ ថៃបានបន្ធូរបន្ថយការរឹតបន្តឹងក្នុងតំបន់និងអនុញ្ញាតឱ្យដំណើរការហាងលក់ទំនិញឡើងវិញ។ ​

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលវីរុសកូរ៉ូណាបានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា​ អ្នកឆ្លងថ្មីចំនួន ៣នាក់ត្រូវបានរកឃើញនៅក្នុង​កន្លែង​ដាក់ឱ្យនៅដាច់ដោយឡែកគឺជានិស្សិតថៃដែលបានវិលត្រឡប់មកពីបរទេសវិញកាលពីដើមខែនេះ។ ក្នុងនោះមានម្នាក់ទើបតែត្រឡប់មកពីប្រទេសប៉ាគីស្ថាន និងពីរនាក់ទៀតមកពីប្រទេសអេហ្ស៊ីប។

រូបតំណាង

ប្រទេសថៃបានរាយការណ៍ថាមានអ្នកស្លាប់សរុបចំនួន ៥៦នាក់​និងមានអ្នកជំងឺចំនួន ១១៦នាក់កំពុងបន្តព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9224895