Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាតកម្មគួរអោយញញើត និងអាថ៍កំបាំងអស់រយៈពេលជាង ៧០ ឆ្នាំ នៅតែគ្មានអ្នកណាអាចដោះស្រាយបាន

ការស៊ើបអង្កេត ឃាតកម្មគួរអោយញញើតនិងអាថ៍កំបាំងរបស់Black Dahliaក្នុងរយៈពេលជាង ៧០ ឆ្នាំ បន្ទាប់ពីឃាតកម្មដ៏សាហាវBlack Dahliaនៅតែមិនទាន់ដោះស្រាយបាន។

ឃាតកម្មBlack Dahlia កាលពីឆ្នាំ១៩៤៧ ដែលឈ្មោះពិតរបស់នាងគឺElizabeth Short គឺជាឃាតកម្មដែលមិនទាន់ត្រូវបានដោះស្រាយបាន ហើយជាករណីដែលចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋ Los Angeles ហើយវាជាការសម្លាប់ដ៏រន្ធត់និងអាថ៌កំបាំងបំផុតមួយនៅសហរដ្ឋអាមេរិក។ 

ក្នុងប៉ុន្មានទសវត្សចាប់តាំងពីឃាតកម្មបន្ទាប់ពីឃាតកម្ម Black Dahlia ប៉ូលីស អ្នកសារព័ត៌មាន និងអ្នកស៊ើបអង្កេតស្ម័គ្រចិត្ត មានការចាប់អារម្មណ៍នឹងករណីនេះ ហើយបានបង្កើតទ្រឹស្តីជាច្រើន។ ទោះយ៉ាងណាឥឡូវនេះអ្នកស៊ើបអង្កេតនិងសាក្សីដើមក្នុងករណីនេះបានស្លាប់ទៅហើយ ហើយយើងក៏ប្រហែលជាមិនដែលដឹងថានរណាជាអ្នកសម្លាប់ដាយដាឡាដែរ។ នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ១៩៤៧ សាកសពរបស់Elizabeth Short ដែលត្រូវបានកាត់ជា២ ត្រូវបានគេរកឃើញនៅក្នុងសង្កាត់មួយនៅខាងក្រៅទីក្រុងឡូសអាន់ជឺឡេស ដោយម្តាយនិងកូន២នាក់កំពុងតែដើរលេង។ 

សាកសពElizabeth Shortត្រូវបានគេកាត់ត្រឹមចង្កេះហើយពោះវៀនរបស់នាងត្រូវបានយកចេញ បត់ និងចងនៅក្រោមដងខ្លួនរបស់នាង។ ផ្នែកខ្លះរបស់ស្បែកនាងត្រូវបានគេពន្លះយកចេញ ហើយមានស្នាមចងនៅលើចង្កេះ និងជង្គង់នាង ស្របពេលដែលនៅក្នុងពោះនាងពោរពេញលាមក។ មិនមានឈាមនៅកន្លែងដែលគេរកឃើញរបស់ Elizabethទេ មិនតែប៉ុណ្ណោះរាងកាយរបស់នាងត្រូវបានគេយកឈាមចេញអស់ទៅហើយ។ 

ប៉ូលីសស៊ើបអង្កេតបានសន្មត់ថានាងត្រូវបានគេសម្លាប់នៅទីកន្លែងផ្សេងទៀត។ មិនតែប៉ុណ្ណោះសាកសពរបស់ Elizabeth ត្រូវបានគេជូតលាងសម្អាតជាមួយនឹងសាំង មុននឹងត្រូវគេទម្លាក់ចោលនៅទីនោះ។ ផ្នែកដែលរន្ធត់បំផុតនោះគឺ មានស្នាមរយះលើមុនរបស់នាង។ ឃាតករបានឆូតមុនរបស់នាងទាំងសងខាង ពីមាត់ទៅដល់គុម្ពត្រចៀក ដែលមើលទៅវាដូចគ្នានឹងស្នាមញញឹមរបស់តួអង្គJoker។ 

ប៉ូលីសបានស្នើរទៅដល់FBIដើម្បីអោយជួយស្វែងរកអត្តសញ្ញាណរបស់សាកសពរបស់នាង ព្រោះគេមិនស្គាល់អត្តសញ្ញាណនាងឡើយ។ FBIបានស្វែងរកអត្តសញ្ញាណរបស់នាងតាមរយៈស្នាមក្រយៅដៃ ហើយគេបានដឹងថានាងធ្លាប់បានដាក់ពាក្យសុំការងារនៅកងទ័ពអាមេរិកនៅឆ្នាំ ១៩៤៣ ។ 

ហើយFBI បានបង្ហាញថា នាងធ្លាប់ត្រូវបានប៉ូលីសនៅ Santa Barbara ចាប់ខ្លួនពីបទផឹកស៊ីមិនទាន់គ្រប់អាយុ បន្ទាប់ពីការស្នើរសុំការងារប៉ុន្មានខែ។ អ្នកសារព័ត៌មានចូលរួមក្នុងការស៊ើបអង្កេតបានដាក់ឈ្មោះខ្លីអោយនាង ថាជាមនុស្សមានចរិតផ្លូវភេទ ដោយអះអាងថានាងធ្លាប់បោកបញ្ឆោតមនុស្សប្រុស ឱ្យផ្តល់បន្ទប់ កាដូ និងប្រាក់ ជាថ្នូរនឹងការរួមភេទជាមួយ ហើយបន្ទាប់មកនាងមិនគោរពតាមការសន្យារបស់នាងទេ។ 

ពួកគេបានដាក់រហស្សនាមខ្លីថា The Black Dahlia ដោយសារតែនាងត្រូវបានគេរាយការណ៍ថាជាមនុស្សចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ស្របគ្នាដែលនៅពេលនោះគេទើបតែចាក់បញ្ចាំងរឿងBlue Dahlia។ 

មួយសប្តាហ៍បន្ទាប់ពីសាកសពរបស់នាងត្រូវបានរកឃើញ អ្នកកែសំរួលកម្មវិធីនៅLos Angeles បានទទួលការហៅពីមនុស្សម្នាក់ដែលអះអាងថាជាឃាតករ ហើយបាននិយាយថាគាត់នឹងផ្ញើរវត្ថុអនុស្សាវរីយ៍របស់ Elizabeth Short នៅក្នុងស្រោមសំបុត្រអោយ។ 

បួនថ្ងៃក្រោយមកបុគ្គលិកប្រៃសណីយ៍ម្នាក់ បានរកឃើញស្រោមសំបុត្រមួយផ្ញើទៅអ្នកពិនិត្យសាកសព។ នៅខាងក្នុងមានសំបុត្រកំណើត នាមប័ណ្ណរូបថតបញ្ជីឈ្មោះនិងសៀវភៅអាសយដ្ឋានរបស់ Elizabeth Short។ ប៉ូលីសបានស្វែងរកទីតាំងរាប់រយកន្លែងនៅទូទាំងទីក្រុងLos Angeles ដើម្បីស្វែងរកតម្រុយ បានសាកសួរជនសង្ស័យចំនួន ១២នាក់ ប៉ុន្តែមិនបានចាប់ខ្លួននរណាម្នាក់សោះ។ 

មនុស្សភាគច្រើនបានសន្មត់ ថាឃាតកម្មBlack Dahlia គឺជាកើតចេញពីការណាត់ជួបគ្នា(Date) ឬថានាងបានទៅសុំផ្ទះមិត្តភក្តិដ៏សាហាវម្នាក់នៅពេលយប់ដើម្បីស្នាក់នៅ។ អតីតប៉ូលីសម្នាក់ជឿរជាក់ថាឪពុករបស់គាត់ George Hodel គឺជាអ្នកសម្លាប់នាង។ 

នៅកំឡុងឆ្នាំ១៩៩០ អតីតប៉ូលីសម្នាក់បានស៊ើបអង្កេតលើសម្ភារៈរបស់លោកGeorge Hodel ហើយគាត់បានឃើញ រូបថតមួយដែលមានរូបស្រដៀងនឹងElizabeth Short។

 បន្ទាប់ពីរកឃើញរូបភាពនេះហើយ លោកហូដលបានចាប់ផ្តើមប្រើប្រាស់ជំនាញដែលគាត់ទទួលបានក្នុងនាមជាប៉ូលីសដើម្បីស៊ើបអង្កេតឪពុករបស់លោក ដែលបានទទួលមរណភាពទៅហើយ។ អតីតប៉ូលីសនោះ បានអោយអ្នកជំនាញអក្សរដៃប្រៀបធៀប គំរូនៃការសរសេររបស់ឪពុកលោក ទៅនឹងឯកសារដែលត្រូវបានផ្ញើទៅសារព័ត៌មានបន្ទាប់ពីឃាតករបានសារភាព។ 

ការវិភាគបានរកឃើញថាមានលទ្ធភាពខ្លាំងដែលឪពុករបស់លោក ជាអ្នកសរសេរសំបុត្រ ប៉ុន្តែលទ្ធផលមិនត្រូវបានសន្និដ្ឋានទេ។ រូបថតកន្លែងឧក្រិដ្ឋកម្ម បានបង្ហាញថារាងកាយរបស់Black Dahlia ត្រូវបានគេរុះរើ កាត់ ក្នុងលក្ខណៈមួយដែលដូចគ្នាទៅនឹង នីតិវិធីវេជ្ជសាស្ត្រ ដែលជាការបំបែករាងកាយជាពីរផ្នែកនៅខាងក្រោមឆ្អឹងកងខ្នង។ 

ឪពុករបស់ហូដូលគឺជាវេជ្ជបណ្ឌិតដែលបានចូលរៀនសាលាពេទ្យនៅទសវត្សឆ្នាំ ១៩៣០ នៅពេលដែលនីតិវិធីនេះត្រូវបានបង្រៀន។ លោកបានរកឃើញវិក័យបត្រជាច្រើនដែលសុទ្ធសឹងជាវិក័យបត្រសម្រាប់ការជួសជុលផ្ទះរបស់ឪពុកលោក ហើយនៅក្នុងនោះលោកបានរកឃើញការទិញស៊ីម៉ង់មួយប្រភេទ មុនពេលដែលករណីឃាតកម្មកើតឡើង ដែលថង់ម៉ាកស៊ីម៉ង់នោះគឺដូចគ្នានឹងថង់ស៊ីម៉ង់ដែលគេរកឃើញក្បែរសាកសពនាង ហើយអ្នកស៊ើបអង្កេតធ្លាប់បានសន្មត់ថា វាជាថង់សម្រាប់ដាក់សាកសពរបស់នាង។ 

នៅឆ្នាំ២០០៣ ប៉ូលីសនោះបានសរសេរសៀវភៅមួយក្បាលមានឈ្មោះថា Black Dahlia Avenger: The True Story។ ខណៈពេលពិនិត្យមើលសៀវភៅនេះអ្នកកាសែតរបស់ Los Angeles Times លោក Steve Lopez បានស្នើសុំឯកសារផ្លូវការរបស់ប៉ូលីសពីករណីនេះហើយបានរកឃើញការរកឃើញដ៏សំខាន់មួយ។ នៅពេលឃាតកម្មនេះ LAPD មានជនសង្ស័យសំខាន់ៗចំនួន ៦ នាក់ហើយ George Hodel ស្ថិតនៅក្នុងបញ្ជីរបស់ពួកគេ។ ដើម្បីតាមដានសកម្មភាពរបស់ George Hodel ផ្ទះ Hodelត្រូវបានគេដាក់ឧបករណ៍លួចស្តាប់សម្លេងណៅឆ្នាំ១៩៥០ ហើយបន្ទាប់មក គេក៏បានរកឃើញភស្តុតាងថ្មីដែលGeorge Hodel បានសារភាពថាបានសម្លាប់ Black Dahlia។ 

អ្នកនិពន្ធជនជាតិអង់គ្លេសឈ្មោះ Piu Eatwell បានប្រកាសថាទីបំផុតនាងបានដោះស្រាយរឿងរ៉ាវដែលមានអាយុកាលរាប់ទសវត្សហើយបានបោះពុម្ភផ្សាយការរកឃើញរបស់នាងនៅក្នុងសៀវភៅមួយដែលមានឈ្មោះថា Black Dahlia, Red Rose: The Crime, Corruption, and Cover-Up of America’s Greatest Unsolved Murder។ 

នាងបានអះអាងថាឃាតករ ពិតប្រាកដគឺឈ្មោះLeslie Dillon ជាបុរសម្នាក់ដែលប៉ូលីសបានធ្វើការស៊ើបអង្កេតដំបូងប៉ុន្តែត្រូវបានដោះលែងវិញ។ ប៉ុន្តែនាងបាននិយាយថា មានរឿងជាច្រើនទៀតក្រៅពីឃាតករខ្លួនឯង។ 

យោងតាម Eatwell បានឱ្យដឹងថា Dillon ដែលធ្វើការនៅហាងលក់ខោអាវមួយ គឺជាឃាតករដែលត្រូវបានជួលឱ្យសម្លាប់Black Dahlia ដោយមហាសេដ្ឋីល្ខោនហូលីវូតលោក Mark Hansen។ Mark Hansenជាជនសង្ស័យដើមដំបូងដែលត្រូវបានគេដោះលែង ហើយជាម្ចាស់អាសយដ្ឋានដែលផ្ញើរសំបុត្រ ទៅអ្នកត្រួតពិនិត្យ។ Hansen បានបើកផ្ទះជួលនៅពេលនោះ ហើយតារាវ័យក្មេងៗដែលស្វែងរកកិត្តិនាមនៅ Los Angeles ជារឿយៗស្នាក់នៅទីនោះ។ 

តាមសេចក្តីរាយការណ៍បានអោយដឹងថាBlack Dahlia បានស្នាក់នៅផ្ទះជាមួយមិត្តភក្តិរបស់នាងពីរបីថ្ងៃ មុនពេលឃាតកម្មកើតឡើង។ Eatwell បានចោទប្រកាន់ថា Hansen ស្រឡាញ់ Black Dahlia ហើយបានមករកនាង។ នាងបានបដិសេធគាត់ ប៉ុន្តែបានបន្តសើចចំអកឱ្យគាត់ បន្ទាប់មក Hansen បានឆ្អែតនឹងពាក្យរបស់នាង ហើយបណ្តេញនាងចេញពីផ្ទះ។ 

ក្រោយមកទៀតគាត់បានទូរស័ព្ទទៅ Leslie Dillon ដែលធ្លាប់ជាជំនួយការរបស់អ្នកសម្លាប់សត្វ អោយចាត់ការនាងចោល ដែលគាត់អាចនឹងធ្លាប់រៀនពីវិធីបូមឈាមចេញពីរាងកាយ។ តាមរបាយការណ៍របស់ប៉ូលីសបានរកឃើញថាLeslie Dillon បានដឹងពីពត៌មានលំអិតនៃបទឧក្រិដ្ឋដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដូចជាBlack Dahlia មានសាក់ពណ៌ក្រហមនៅលើភ្លៅខាងលើរបស់នាង។ ទោះបីមានភ័ស្តុតាងក៏ដោយ Leslie Dillon មិនត្រូវបានគេចោទប្រកាន់ឡើយ។ Eatwell បានអះអាងថាគាត់ត្រូវបានដោះលែងដោយសារតែទំនាក់ទំនងរបស់ Mark Hansen ជាមួយប៉ូលីស LAPD។

 Eatwell បានជឿជាក់ថាលោក Hansen បានចូលរួមចំណែកយ៉ាងច្រើនដល់អំពើពុករលួយ ដោយបង់អោយមន្ត្រីស៊ើបអង្កេតការស្លាប់របស់ Black Dahlia។ ក្នុងអំឡុងពេលនៃការស្រាវជ្រាវរបស់នាង Eatwell បានឃើញរបាយការណ៍របស់ម្ចាស់ម៉ូតែល Astor Motel Henry Hoffman។ 

នៅព្រឹកថ្ងៃទី ១៥ ខែមករាឆ្នាំ ១៩៤៧ Hoffman បានបើកទ្វារបន្ទប់កាប៊ីន ៣ ហើយបានឃើញមានឈាមនិងលាមកពាសពេញបន្ទប់។ នៅក្នុងកាប៊ីនប្រាំបួន គាត់បានរកឃើញសម្លៀកបំពាក់របស់ស្ត្រីមានឈាម។ ជំនួសឱ្យការរាយការណ៍អំពីឧក្រិដ្ឋកម្មនោះ Hoffmanគ្រាន់តែសំអាតបន្ទប់នោះតែប៉ុណ្ណោះ។

គាត់ត្រូវបានចាប់ខ្លួនកាលពី ៤ ថ្ងៃមុនពីបទវាយដំប្រពន្ធរបស់គាត់ ហើយគាត់មិនចង់ប្រថុយជួបជាមួយប៉ូលីសទៀតនោះទេ។ Eatwell ជឿជាក់ថាកាប៊ីន ៣ គឺជាកន្លែងដែល Black Dahliaត្រូវបានគេធ្វើឃាត។ សេចក្តីរាយការណ៍ពីសាក្សីបានអោយដឹងថាLeslie Dillon ត្រូវបានគេឃើញនៅឯម៉ូតែលនោះជាមួយ Black Dahlia មុនពេលសាកសពរបស់នាងត្រូវបានគេរកឃើញ។

បកប្រែដោយៈ james

សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9224473