Meyer អ្នកនិពន្ធរឿង Twilight ទាំង ៥វគ្ក នឹងបញ្ចេញភាពយន្តតរឿង «Midnight Sun» ក្នុងឆ្នាំ ២០២០
កាលពីថ្ងៃចន្ទ អ្នកនិពន្ធ Stephenie Mayer បានចេញមុខក្នុងវីដេអូខ្លីមួយនៃកម្មវិធីឈ្មោះ Good Moring American ដើម្បីបង្ហើបដំណឹងល្អ ដល់អ្នកគាំទ្ររបស់ខ្សែភាពយន្ត Twilight ទាំងប្រាំវគ្គ អោយដឹងថានាងនឹងចេញសៀវភៅប្រលោមលោកថ្មីរបស់នាងដែលមានចំណងជើងថា «Midnight Sun » ក្នុងឆ្នាំ ២០២០នេះ។
ក្នុងវីដេអូនោះអ្នកស្រី Mayer បាននិយាយថា «ខ្ញុំពិតជារំភើបចិត្តណាស់ ទីបំផុតខ្ញុំបានប្រកាសពីថ្ងៃចេញប្រឡោមលោកថ្មីរឿង Midnihgt Sun នៅថ្ងៃទី ៤ ខែសីហាខាងមុខ នៅគ្រប់ហាងលក់សៀវភៅ។ វាជាពេលវេលាដ៏ល្អបំផុត ហើយឥឡូវនេះខ្ញុំមិនប្រាកដថាវាដល់ពេលដែលត្រូវដាក់សៀវភៅនេះទេ ប៉ុន្តែអ្នកខ្លះត្រូវបានរង់ចាំសម្រាប់រយៈពេលយូរណាស់មកហើយដែរ ដូច្នេះវាមិនសមហេតុផលទេដែលធ្វើឱ្យអ្នករង់ចាំបន្តទៀត»។
ជាការពិតណាស់ អស់រយៈពេល ១៥ឆ្នាំនៃបណ្តុំខ្សែភាពយន្ត Twilight ទាំងប្រាំវគ្គ (Twilight, Twilight New Moon, Eclipse និង Breaking Dawn Parts ១ និង ២) ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ពិសេសមានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា Kristin Stewart និង Rob Pattinson ជាដើម។
នេះគ្រាន់តែជាដំណឹងមានប្រាប់ពីថ្ងៃដាក់លក់រឿង «Midnight Sun» ប្រភេទប្រឡោមលោកប៉ុនណោះ ចំពោះការថតជាខ្សែភាពយន្តឬអត់ នៅមិនទាន់ទទួលបានព័ត៌មានពីអ្នកស្រី Mayer នៅឡើយទេ។ ប់មានអ្វីបន្ថែម Poraman នឹងយកមកជម្រាបជូននៅពេលក្រោយបន្តទៀត៕