Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​លួច​កាច់​ក​ម៉ូតូ​ គេច​ខ្លួនបាត់ជិតមួយខែ​ ចុង​ត្រូវ​នៅ​តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​ លួចកាច់​ក​ម៉ូតូ​ ហើយ​រត់​គេច​ខ្លួន​បានជិតមួយខែ​ ចុង​ក្រោយ​អស់​លក្ខណ៍ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣ ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន។​ ហេតុការណ៍​ឃាត់ខ្លួន​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ៥ និង​ ៣០នាទី ព្រឹកថ្ងៃ​ ​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នៅ​ចំនុច​មុខ​ផ្ទះ​អត់​លេខ​ ផ្លូវ​ដួង​ងៀប​ ភូមិ​ដំណាក់​ធំ ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​​មាន​ឈ្មោះ​ ញឹម​ ជាតិ​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ និង​កន្លែង​ស្នាក់ការ​មិន​ពិត​ប្រាកដ​។

តាម​សម្តី​ លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានឲ្យ​​ដឹង​ថា​ មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ ​នៅថ្ងៃទី​ ១១​ ខែមេសា​ ឆ្នាំ​២០២០​ ​មាន​ជនរងគ្រោះ​ម្នាក់​ បានមក​ដាក់​ពាក្យ​បណ្ដឹង​ ថា ​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ កាច់​ក​ម៉ូតូ​ ម៉ាក​ ZOMER X យកទៅ​បាត់ ហើយ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ជនរងគ្រោះ​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ ៣​ បានធ្វើការ​ស្រាវជ្រាវ​ និង​ឆែក​មើលកាម៉ារ៉ា​សុវត្ថិភាព​ ​រហូត​មកដល់​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បានល្បាត​ក្នុង​មូលដ្ឋាន​ ក៍ប្រទះ​ឃើញ​​ជន​សង្ស័យ​ មាន​ភិនភាគ​ដូច​ក្នុង​រូប​កាម៉ារ៉ា​សុវត្ថិភាព​ កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវ​ដួង​ងៀប​ ទើបធ្វើការ​ឃាត់​ខ្លួន​ យក​មកសាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣ តែ​ម្តង​។

​ក្រោយ​សាក​សួរ ជនសង្ស័យ​បានសារភាព​ថា​ រូបគេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​កាច់​ក​ម៉ូតូ​ របស់​ជនរងគ្រោះ​ កាលពី​ថ្ងៃទី​ ១១​ ខែ​មេសា​ ឆ្នាំ​២០២០​ ពិត​ប្រាកដ​មែន​។

​បន្ទាប់​ពី​សាកសួរ​រួច​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំណុំ​រឿង​បញ្ជូនទៅ​អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9224341