អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានពន្យារការហាមឃាត់រាល់ជើងហោះហើរទាំងអស់ចូលទៅក្នុងប្រទេសថៃលើកលែងតែការចុះចតការទូត ការចុះចតបច្ចេកទេស វេជ្ជសាស្ត្រ និងការចុះចតបន្ទាន់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឬរហូតដល់មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃស្ថានភាពជំងឺកូរ៉ូណា។ ការហាមឃាត់នេះដំបូងឡើយត្រូវបានកំណត់់ដល់ថ្ងៃទី៣១ ខែឧសភា។
រូបតំណាង
លោក Chula Sookmanop នាយក CAAT មានប្រសាសន៍ថាអ្នកដំណើរនិងបុគ្គលិកអាកាសយានិកលើជើងហោះហើរដែលត្រូវបានលើកលែងឱ្យចុះចតនោះនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ ទន្ទឹមនឹងនេះដែរវេជ្ជបណ្ឌិត Panpi Wipulakorn អគ្គនាយកដ្ឋានសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃនេះថា ការស្ទង់មតិដែលបានធ្វើឡើងនាពេលថ្មីៗនេះបានបង្ហាញថាប្រជាជនថៃមានការយកចិត្តទុកដាក់តិចជាងមុនក្នុងការអនុវត្តគោលការណ៍រក្សាសុវត្ថិភាព ដោយមានអត្រាត្រឹម ៧២.៥% ដែលបានអនុវត្តយ៉ាងតឹងរឹង បើប្រៀបធៀបទៅនឹងការស្ទង់មតិមុនដែលមានដល់ទៅ ៧៧.៦% ។
រូបតំណាង
នៅក្នុងកិច្ចរៀបចំសម្រាប់បន្ធូរបន្ថយការរឹតបន្តឹងច្បាប់ចាក់សោរប្រទេសបន្ថែមទៀតនៅថ្ងៃនេះ (ថ្ងៃអាទិត្យ) លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា មន្រ្តីសុខាភិបាលបានណែនាំដល់ការគ្រប់គ្រងអាជីវកម្មនិងកន្លែងកម្សាន្តទាំងអស់ដើម្បីសម្អាតរាល់ចំណុចមានការប៉ះពាល់ច្រើនដូចជាជណ្តើរយន្ត កម្រាលឥដ្ឋ ជញ្ជាំង និងបន្ទប់សម្រាករៀងរាល់១ម៉ោងម្តង។
កែសម្រួលដោយ៖ ភារ៉ា
្រភព៖ Thai PBS WORLD