ខេត្តចំនួនប្រាំមួយនៃភាគខាងត្បូងប្រទេសថៃត្រូវបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី២០ ខែឧសភាដោយសារឥទ្ធិពលនៃព្យុះCyclone Amphan។
រូបតំណាង
នាយកដ្ឋានឧតុនិយមថៃបានប្រកាសនៅក្នុងព្រឹត្តិបត្រនៅថ្ងៃនេះថា នៅកណ្តាលឈូងសមុទ្រBengalកំពុងវិវដ្តទៅជាព្យុះ Cyclone នៅពេលវារំកិលឆ្ពោះទៅរកផ្នែកខាងលើនៃឆ្នេរសមុទ្រដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ខេត្តមួយចំនួនដូចជា Ranong, Phang-nga, Phuket, Krabi, Satun និងTrang នៅចន្លោះថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែឧសភា។
រូបតំណាង
នាយកដ្ឋានក៏បានក្រើនរំឮកដល់អ្នកនេសាទនិងអ្នកបរទូកផ្សេងទៀតឱ្យធ្វើនាវាចរណ៍លើសមុទ្រ Andaman ដោយប្រុងប្រយ័ត្ន និងផ្អាកការនេសាទក្នុងករណីមានព្យុះ ផ្គររន្ទះ ដែលនឹងបង្កឱ្យមានរលករញ្ជួយសមុទ្រ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD