ប្រភព CNA នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា ប្រទេសសិង្ហបុរីបានកត់ត្រាថ្មី ការឆ្លងជំងឺកូវីដ១៩សរុប ៦៨២ នាក់ ធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងសរុប ២៨ ០៣៨ នាក់ ។
ក្រសួងសុខាភិបាល (MOH)បានប្រកាសថា ករណីភាគច្រើនបំផុតនោះគឺអ្នកដែលកាន់ប័ណ្ណការងារស្ថិតនៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ។
ក្នុងចំណោមករណីថ្មីទាំង៦៨២នាក់ មានពលរដ្ឋសិង្ហបុរីតែ៤នាក់ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា សិង្ហបុរីមានអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩នេះកើនឡើងចំនួន២២នាក់ ។
បុរសអាយុ៦៧ឆ្នាំ ឬដែលជាជនអ្នកជំងឺទី ១៥១៦ ធ្លាប់មានប្រវត្តិ ជំងឺខ្វះឈាមទៅចិញ្ចឹមសាច់ដុំបេះដូង (Ischemic heart disease), លើសឈាម និងការលើសជាតិខ្លាញ់ ។
បុរសរូបនេះរកឃើញឆ្លងកូវីដ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយបានស្លាប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat