Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ទីបារាម” វត្ត​​បុរាណ​​​អាយុ​១២២​ឆ្នាំ​ដែល​ព្រះ​វិហារ​មាន​កំពូល​ដូច​ចេតិយ​​ប្លែក​គេ​

កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​អរិយធម៌​ វប្បធម៌​ចំណាស់​ជាង​គេ​មួយ​នៅ​ភូមិភាគ​អាស៊ី​ប៉ែក​អាគ្នេយ៍​ ក្នុង​នោះ​ក្រៅ​ប្រាសាទ​បុរាណ​ក៏​នៅ​មាន​ព្រះវិហារ​ពុទ្ធសាសនា​ជាច្រើន​ទៀត​នៅ​ពាសពេញ​ផ្ទៃ​រាជាណាចក្រ។​

បើ​ទោះ​ជា​ព្រះ​វិហា​ថ្មី​ត្រូវ​បាន​កសាង​ឡើង​យ៉ាង​ច្រើន​ ប៉ុន្តែ​ក៏​នៅ​មាន​ដែរ​ព្រះវិហារ​ចាស់​ៗ​សល់​ពី​បុរាណ​ ដែល​មាន​រចនាបថ​ផ្សេង​ៗ​ អាច​ឲ្យ​យើង​សិក្សា​ ស្រាវជ្រាវ​ ដើម្បី​ជា​គ្រឹះ​យក​ទៅ​អភិវឌ្ឍ​ និង​អភិរក្ស​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ទៀត​។

នៅ​ដែនដី​ខេត្ត​កំពង់​ចាម​បាន​បន្សល់​ទុក​ព្រះវិហារ​បុរាណ​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ផ្នែក​ពុទ្ធចក្រ​ និង​អាណាចក្រ​ មាន​ឈ្មោះ​ថា​​វត្ត​ទី​បារាម ហៅ​វត្ត​កំពូល​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្រី​សន្ធរ លើ​កោះ​អណ្ដែត​។​ ព្រះវិហារ​បុរាណ​នេះ ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​​ព្រះ​នរោត្តម​ក្នុង​ឆ្នាំ ១៨៩៨​។

មាន​អាយុ​កាល​១២២​ឆ្នាំ​ព្រះ​វិហារ​វត្ត​កំពូល​ មាន​រចនាបថ​ប្លែក​កម្រ​ជួប​ប្រទះ​គឺ​កំពូល​វិហារ​មាន​រាង​ដូច​ចេតិយ​ធំ​ ហើយ​​ពុំ​មាន​ជហ្វា​នោះ​ទេ​ ដោយ​នៅ​តាម​ចុង​ដំបូល​សុទ្ធ​តែ​លម្អ​ដោយ​ចេតិយ​តូច​ៗ​ទាំង​អស់ សរុប​មាន​ចេតិយ​​ចំនួន​១៣​៕

from: https://tnaot.com/km/m/detail/article/9224142