តាមការចេញផ្សាយរបស់ប្រភព Arirang កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា ពលរដ្ឋនៅលើពិភពលោកដែលឆ្លងវីរុសកូវីដ១៩នោះបានកើតឡើងជាង ៤,៧ លាននាក់ ហើយក្នុងនោះជាង ៣១២ពាន់នាក់ បានស្លាប់ ។
ប្រភពបានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ក្នុងទឹកដីអាមេរិក ត្រូវបានកត់ត្រាថា មានជាង ២៥ពាន់ករណីថ្មីស្តីអំពីកូវីដ១៩ និងជាង ១ ៥០០នាក់បានស្លាប់ ។ ប្រទេសនេះមានអ្នកស្លាប់សរុបជាង ៨៨ពាន់នាក់ ។
នៅប្រទេសប្រេស៊ីល មានអ្នកឆ្លងជិត១៥ពាន់នាក់, នៅប្រទេសរុស្ស៊ី ឆ្លងជាង៩ពាន់នាក់, និងឥណ្ឌាជាង៤ពាន់នាក់ ហើយនៅប្រទេសប៉េរូ ក៏ឆ្លងកូវីដ១៩កើនឡើងខ្លាំងណាស់ដែរ គិតក្នុងមួយថ្ងៃ២៤ម៉ោង ។
ប្រេស៊ីលបានអះអាងអំពីកំណើនលើសពីចំនួនឆ្លងនៅក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលី កាលពីថ្ងៃទី១៦ ខែឧសភា ។ ដូច្នេះប្រេស៊ីលក្លាយជាប្រទេសទីបួនរងគ្រោះបំផុតដោយសារវីរុសកូវីដ១៩នេះ ។
នៅថ្ងៃទី១៦ ខែឧសភា អ៊ីតាលីកត់ត្រាថា មានអ្នកបាត់បង់ជីវិត១៥៣នាក់ ចំនួនតិចបំផុតអំឡុងពេល២ខែកន្លងមកនេះ ។
នេប៉ាល់បានប្រកាសថា ករណីស្លាប់លើកទីមួយដោយសារកូវីដ១៩នេះ បានកើតមាននៅក្នុងប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ thach yat