Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនដែលដឹងថា ដេកថ្ងៃមានប្រយោជន៍ច្រើនបែបនេះសោះ!

មនុស្សយើងត្រូវការអាហារ ទឹក និង ដំណេកដើម្បីរស់។ ដំណេកគឺជារឿងសំខាន់បំផុត ក្នុងការជួសជុសកោសិកាប្រសាទចាស់ៗ និងធ្វើអោយសរីរះមានតួនាទីល្អឡើងវិញ។ មនុស្សជាទូទៅ ត្រូវការពេលយ៉ាងតិច៨ ម៉ោងក្នុងមួយថ្ងៃដើម្បីដេកបានគ្រប់គ្រាន់ នោះមានន័យថាយើងបានចំណាយពេល ១ភាគ៣នៃជីវិតយើងដើម្បីដេក។ 

ក្រៅពីដេកពេលយប់អោយគ្រប់៨ ម៉ោង អ្នកជំនាញបានប្រាប់ថា ការដេកថ្ងៃក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរសុខភាពរបស់មនុស្ស។ ខុសពីទម្លាប់ខ្មែរយើង ដែលថាដេកថ្ងៃខ្ជិល ការដេកថ្ងៃ១ថ្ងៃអោយបាន 30 នាទីទៅ1ម៉ោង មានអត្ថប្រយោជន៍ជាច្រើនដូចជា៖

១. សម្រួលឡើងវិញនៅភាពភ្លឺស្វាង និងជំរុញប្រសិទ្ធការងារអោយបានខ្ពស់ជាងមុន

២. ជំរុញអោយការចងចាំបានល្អប្រសើរ

៣. បន្ថយសម្ពាធឈាម៖ វាបានបន្ថយ៣៧% នៃជំងឺសរសៃឈាមបេះដូង និងជំរុញអោយបេះដូងលោតបានស្រួល

៤. ធ្វើអោយចិត្តយើងមានសភាពស្ងប់ជាងមុន ។ 

from: https://tnaot.com/km/m/detail/article/9223687