Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សភាអាមេរិកស៊ើបអង្កេត​ករណីលោកដូណាល់ ត្រាំ បណ្តេញ​មន្ត្រីស៊ើបការណ៍ម្នាក់​ប្រចាំនៅក្រសួងការបរទេស

សភាគណបក្ស​ប្រជាធិបតេយ្យអាមេរិក ​​កាលពីថ្ងៃទី១៦ ខែឧសភា បានប្រកាសថា នឹងបើកការស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​ប្រធានាធិបតី ដូណាល់ ត្រាំ បណ្តេញ​មន្ត្រី​ស៊ើបការណ៍​ផ្ទៃក្នុងម្នាក់​នៅក្នុងក្រសួងការបរទេស បន្ទាប់ពីការចោទប្រកាន់ថា មន្ត្រីរូបនេះបង្កើនការប្រឆាំង និងត្រួតពិនិត្យ​ទៅលើរដ្ឋបាលរបស់លោក ។ 

តាមការចេញផ្សាយរបស់ប្រភព france 24 កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា លោក ដូណាល់ ត្រាំបានផ្ញើលិខិត​ទៅកាន់​លោកស្រី Nancy Pelosi ប្រធានរដ្ឋសភា​អាមេរិក​ ដោយបញ្ជាក់ថា គាត់លែងមានទំនុកចិត្ត​ទៅលើសមត្ថភាព​របស់លោក Steve Linick ដែលជាអគ្គអធិការកិច្ចក្រសួងការបរទេស​អាមេរិក​​នោះទៀតហើយ ។ លិខិតនេះ​មិនបានបន្យល់មូលហេតុអ្វីទាំងអស់​នៅក្នុងការដកហូត​តំណែងនេះទេ ។  

លោក Eliot Engel ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាង បានអះអាងថា លោក Steve Linick ដែលត្រូវគេដកហូតតំណែងនេះ ទើបតែបានបើក​ការស៊ើបអង្កេតមួយ ស្តីពីសកម្មភាពបំពានអំណាចរបស់លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក។​ 

សមាជិកសភារូបនេះ លើកឡើងថា ការដែលលោកដូណាល់ ត្រាំ បណ្តេញរូបលោក Steve Linick ក្នុងពេលកំពុងស៊ើបអង្កេតបែបនេះ គឺវាច្បាស់ជាធ្វើឲ្យគេ មិនសង្ស័យមិនបានទេ ថាវាអាចជាការសងសឹក ឬការ​បំបិទ​មាត់ ។ ប្រភពខ្លះបានអះអាងថា លោក Steve Linick កំពុង​ស៊ើបអង្កេត អំពីករណីដែលលោក​ម៉ៃ ប៉ុមប៉េអូ បានបញ្ជា​ឲ្យ​មន្ត្រីជាន់ខ្ពស់ម្នាក់ បំរើលោក​ និងភរិយាលោក ក្នុងរឿងផ្ទាល់ខ្លួន។

លោកស្រី Nanci Pelosi ប្រធានសភាតំណាង បានលើកឡើង លោក Steve​ Linick ត្រូវបាន​គេបណ្តេញចេញ ក៏ព្រោះតែលោកបានបំពេញ​មុខងាររបស់ខ្លួន ដ៏ត្រឹមត្រូវក្នុងការ​​ការពារ​រដ្ឋធម្មនុញ្ញា​។ លោកស្រីបន្តថា លោកប្រធានាធិបតី​ដូណាល់ ត្រាំ ត្រូវតែឈប់ធ្វើ​សកម្មភាព​ដើរសងសឹង បំបិទមាត់គេឯង តទៅទៀតទៅ​ ក្នុងកាលៈទេសៈដែល​ប្រទេសកំពុងឆ្លងកាត់​វិបត្តិដ៏ធ្ងន់ធ្ងរ ដោយសារកូវីដ១៩។

ក្រោយមក ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Stephen Akard ប្រធានការិយាល័យបេសកកម្មបរទេស នឹងជំនួសលោក Linick ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9223576