Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ​១៩ជុំវិញពិភពលោក ៖ អ្នកជំងឺនៅអង់គ្លេស បាត់បង់ជីវិត​កើនជាង ៣៤ ៤៦៦ នាក់

ការឆ្លងរាតត្បាត​ពីវីរុស​កូរ៉ូណា​ប្រភេទថ្មី ឬកូវីដ១៩ (COVID-19)នោះ នៅតែបន្តកើនឡើង​ទូទាំងពិភពលោក ជាពិសេស​ការបាត់បង់ជីវិត ខណៈដែលថ្នាំព្យាបាលជាក់លាក់​មិនទាន់រកឃើញ​។ ជាក់ស្តែង​គិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ប្រភព Johns Hopkins University បញ្ជាក់ថា ការឆ្លង​ទៅលើមនុស្សជុំវិញពិភពលោក​ បានកើនឡើងជាង​ ៤,៥ លាននាក់ ។ ប្រទេសអង់គ្លេស​មានអ្នកជំងឺ​បាត់បង់ជីវិត​ខ្ពស់ជាង ៣៤ ៤៦៦នាក់ហើយ ។ 

វិបត្តិសុខភាព​មួយនេះ បាននាំឲ្យប្រទេសមួយចំនួន​រារាំង​ការធ្វើដំណើរ ការរឹតបន្តឹង​ឲ្យឃ្លាតឆ្ងាយពីសង្គមជាដើម​ ។ ប៉ុន្តែប្រទេស​ខ្លះៗជុំវិញពិភពលោក​បាន​បន្ធូរបន្ថយ​ការរឹតបន្តឹង​ អាចឲ្យពលរដ្ឋធ្វើដំណើរ នៅពេលដែល​ស្ថេរភាព​ជំងឺ​កូវីដ​១៩​នោះ ។ 

ប្រភព​បានផ្សាយថា សហរដ្ឋអាមេរិក ជាប្រទេស​ផ្ទុះខ្លាំងជាងគេនៅលើពិភពលោក ខណៈដែលរុស្ស៊ី និង​អង់គ្លេស​ នាពេលបច្ចុប្បន្ននេះ ស្ថិតនៅ​លំដាប់ទីពីរ និងទីបី ដែលមានពលរដ្ឋឆ្លងកូវីដ​១៩ច្រើនបំផុត ។ 

នៅទីក្រុងញូវយ៉កទាំងមូល មានអ្នកឆ្លងជាង ១៩០ ០០០ នាក់ និងជាង ២០ ០០០ នាក់បាត់បង់ជីវិត ។ 

វេលាម៉ោង​២៣ ថ្ងៃទី១៦ ខែឧសភា នេប៉ាល់បានប្រកាស​ដំបូងថា ស្ត្រីម្នាក់​បានស្លាប់ដោយសារវីរុសកូវីដ១៩នេះ ។ ស្ត្រីនោះអាយុ​២៩ឆ្នាំ បានផ្តល់កំណើតទារក​ម្នាក់​កាលពីថ្ងៃទី៦ ខែឧសភា ហើយមានសុខភាពល្អទាំងម្តាយ និងកូន ។ ភ្លាមៗទៅដល់ភូមិឋាន ស្ត្រីនេះ​មានការលំបាកដកដង្ហើម ផ្តាសាយ ហើយបានស្លាប់ពេលបញ្ចូនតាមផ្លូវទៅមន្ទីរពេទ្យ Dhulikhel ថ្ងៃទី១៤ ខែឧសភា ។ នេះបើតាមការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​នេប៉ាល់ ។

ក្រសួងសុខាភិបាលប្រេស៊ីល នៅវេលាម៉ោង​២២ និង៤០នាទី ប្រកាសថា អ្នកជំងឺបាត់បង់ជីវិត​ក្នុងប្រទេសនេះ ហួស​ពី​១៥ ០០០ នាក់ ។ 

នៅវេលាម៉ោង​២២ និង២នាទី អ៊ីស្រាអែល​រាយការណ៍ថា មានឆ្លង​ថ្មី​២ករណី​ស្តីអំពីវីរុស​កូវីដ​១៩ មុនពេល​ប្រទេសនេះ ប្រកាស​បើកទ្វារសាលារៀន ។ 

នៅវេលាម៉ោង​២១ និង២៩នាទី រដ្ឋាភិបាលប្រទេសអេស្តូនី (Estonia) បានថ្លែងថា ប្រទេសនេះ​នឹង​លុប​ការដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្ន​ស្តីអំពីការឆ្លងរាតត្បាតនៃវីរុសនេះ ។ 

អ៊ីតាលី​ថា​ នឹងប្រឈមនូវ​ហានិភ័យខ្លាំង បើសិន​លុបការចាក់សោ ឬបិទប្រទេស​ដើម្បី​ស្តារសេដ្ឋកិច្ច​ប្រទេសឡើងវិញ ។ ការប្រកាសនេះ​ធ្វើឡើងដោយនាយករដ្ឋមន្ត្រី Conte វេលាម៉ោង​២០និង២៥នាទី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០២០ ។ 

នៅវេលាម៉ោង​២០និង១៨នាទី នៅក្នុងប្រទេសរុស្ស៊ី អ្នកជំងឺ​បាត់បង់ជីវិត​កើនឡើង ​២ ៥៣៧ នាក់ ។ 

នៅវេលាម៉ោង១៩ និង១៥នាទី អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសថា អ្នកជំងឺ​បានស្លាប់​លើសពី ៣០០ ០០០ នាក់​នៅទូទាំងពិភពលោក និងឆ្លងជាង ៤,៤ លាននាក់ ។ 

វេលាម៉ោង​១៨ និង២៧នាទី តួកគី​ប្រកាសថា មានឆ្លងថ្មីកូវីដ​១៩ សរុប ១ ៦១០ ករណី ក្នុងនោះបាត់បង់ជីវិតថ្មី​សរុប ៤១នាក់ ។ ដូច្នេះនៅក្នុងប្រទេសនេះ​បាត់បង់ជីវិត​កើនឡើងសរុប ៤ ០៩៦នាក់ ខណៈដែលឆ្លង​សរុប ១៤៨ ០៦៧នាក់ ។ 

នៅវេលាម៉ោង១៧ និង៥៦នាទី ក្រសួងសុខាភិបាលបង់ក្លាដែស​ប្រកាសថា មានអ្នកឆ្លងកូវីដ​១៩ថ្មី នៅប្រទេសនេះ ៩៣០នាក់ កើនឡើងសរុប ២០ ៩៩៥នាក់ ។ អ្នកស្លាប់កើនឡើងជាង​៣១៤នាក់ នៅក្នុងប្រទេសនេះ ។ 

នៅវេលាម៉ោង​១៧ និង៦នាទី ប្រកាស​ប្រកាសថា អ្នកជំងឺ​បាត់បង់ជីវិត​កើនដល់ ២៧ ៦១៥នាក់ ។ 

នៅវេលាម៉ោង១៥​និង៤៥នាទី កាណាដា​ប្រកាសថា មនុស្សជាង​១០០០នាក់​ឆ្លង​ថ្មី អំឡុងពេល​២៤ម៉ោង ។ 

នៅវេលាម៉ោង​១៤ និង៦នាទី អាជ្ញាធរអាកាសចរថៃ​ប្រកាស​បន្ថែមបម្រាមហោះហើរអន្តរជាតិ​រហូតដល់​ដំណាច់ខែមិថុនា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលប្រទេសនេះបញ្ជាក់ថា មានករណីឆ្លងសរុប ៣ ០២៥​ ករណី ក្នុងនោះបានជាសះស្បើយ២៨៨៥នាក់ និង​៥៦នាក់​បានបាត់បង់ជីវិត ។ 

វេលាម៉ោង​១៣ និង៤៥នាទី ចំនួនអ្នកជំងឺកូវីដ​១៩ នៅក្នុងប្រទេសអង់គ្លេស​បាត់បង់ជីវិត​លើសពី ៣៤ ៤៦៦ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9223502