នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទៅឃើញមុខ និងបីចៅស្រីបង្កើត ដែលជាចៅពៅ ក្នុងចំណោមចៅទាំង ២១នាក់។
សម្តេចតេជោបានមានប្រសាសន៍ថា ចៅស្រីទី២១ នេះមានឈ្មោះ ម៉ា លីយ៉ា (Malya) ឆ្លាតគ្រាន់បើ ដែលម្តាយឈ្មោះ ម៉ាលី ឯកូនឈ្មោះ ម៉ាលីយ៉ា មិនពិបាកសរសេរ។
ក្នុងចំណោមចៅសម្តេចតេជោទាំង ២១នាក់ មានប្រុសចំនួន ១២នាក់ និងស្រី ០៩នាក់ គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម និងក្រុមបាល់ទះនារីមួយក្រុម៕ ដោយ ៖ សុង យូ