Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រមុខរាជរដ្ឋាភិបាល បន្តក្រើនរម្លឹកត្រូវប្រុងប្រយ័ត្នចំពោះកូវីដ១៩ ទោះកម្ពុជាលែងមានអ្នកជំងឺក្ដី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បន្តក្រើនរម្លឹកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ត្រូវតែបន្តរក្សាអនាម័យ និងប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩ បើទោះបីជាកម្ពុជាលែងមានអ្នកផ្ទុកជំងឺឆ្លងដ៏កាចសាហាវនេះយ៉ាងណាក្ដី។

យោងតាមខ្លឹមសារដែលបានបង្ហោះនៅលើផេកផ្លូវរបស់សម្ដេចនាយករដ្ឋមន្ត្រី បានរៀបរាប់យ៉ាងដូច្នេះថា សូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន ១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីថែមទៀតដែរ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់អ្វីទេនោះ។ សម្ដេចបន្តទៀតថា នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។ សូមអរគុណដែលបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាយើងលែងមានករណីជំងឺកូវីដ១៩ ទៀតហើយ ដោយអ្នកជំងឺដែលបានឆ្លងសរុបចំនួន ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយ អស់ហើយ និងគ្មានករណីស្លាប់នោះទេ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9222342