វីដេអូបទចម្រៀងមួយបទរបស់តារាចម្រៀងស្រី ពេជ្រ សោភា កំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែន មិនថាទាំងអត្ថន័យបទ និងការសម្ដែង។
មួយបទនេះរៀបរាប់ទៅកាន់មនុស្សដែលចូលចិត្តចាក់រុកឲ្យអ្នកដទៃឈ្លោះគ្នា ហើយតាំងចូលខ្លួនមកធ្វើតួឯក ជួយលួងលោមទាំងការពិតខ្លួនឯងចង់បានរបស់គេសោះ។ បទនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំងជាពិសេសត្រូវចិត្តអ្នកដែលមានរឿងស្រដៀងនេះតែម្ដង។
លើសពីនេះទៀតតារាសម្ដែងក៏ពូកែទៀតជ្រើសរើសទៀត ព្រោះអ្នកដឹកនាំជ្រើសយក ស៊ឹម ស្រីនិច ដែលជាតារាស្រីកំពុងមានប្រជាប្រិភាពខ្លាំងក្រោយនាងសម្ដែងជាតួដណ្ដមប្តីមិត្តភក្តិ រហូតធ្វើឲ្យអ្នកមើលទ្រាំមិនជេរមិនបាន។ ហើយចំពោះបទនេះ ស្រីនិច ក៏សម្ដែងជាតួចាក់រុកឲ្យមិត្តភក្តិបែកគ្នាទៀត។
«មនុស្សចាក់រុក» ទើបតែចេញបានប៉ុន្មានប៉ុណ្ណោះតែមានអ្នកចូលទស្សនា និងចែករំលែកតៗគ្នាជាច្រើនម៉ឺននាក់៕
អត្ថបទ៖ ផេង ផលធិតា