Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លី សូវ៉ាន់៖ ទោះជាសះស្បើយអស់ហើយក្ដី ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងរលកទី២ នៃការឆ្លងកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីទប់ទល់ក្នុងករណីមានរលកទី២ នៃវីរុសកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ថ្លែងប្រាប់ AKP នាព្រឹកនេះ។

លោក លី សូវ៉ាន់ បានលើកឡើងថា គិតត្រឹមថ្ងៃនេះ យើងពិតជារីករាយមែនទែន ដែលកម្ពុជាយើងលែងមានករណីអ្នកជំងឺកូវីដ១៩ទៀតហើយ ប៉ុន្តែយើងនៅតែប្រឈមខ្ពស់នៅឡើយ ចំពោះការនាំចូលជំងឺនេះពីប្រទេសជិតខាង ក៏ដូចជាប្រទេសនានានៅក្នុងពិភពលោកនេះ ព្រោះករណីនេះពុំទាន់មានសញ្ញាថមថយខ្លាំងនៅឡើយនោះទេ ហេតុដូច្នេះហើយ យើងត្រូវតែបន្តអនុវត្តនូវវិធានការនានា ដែលបានដាក់ចេញរួចមកហើយ ក្នុងនោះយើងក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ផងដែរ តាមរយៈប្រព័ន្ធតាមដានជំងឺ វិធានការការពារ និងទប់ស្កាត់ ។ល។

លោកវេជ្ជបណ្ឌិត បន្តបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងរលកទី២ នៃវីរុសកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ព្រោះបើតាមបទពិសោធន៍នៃការរាតត្បាតជំងឺឆ្លងនានានៅក្នុងពិភពលោក គឺតែងតែមានរលកបីដង គឺរលកទី១ រលកទី២ និង រលកទី៣ អញ្ចឹងហើយទើបយើងមិនអាចធ្វេសប្រហែសបានជាដាច់ខាត។

សូមរម្លឹកថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកជំងឺកូវីដ១៩ សរុបទាំងអស់ ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយទាំងអស់ហើយ បន្ទាប់ពីស្ត្រីជនជាតិខ្មែរ វ័យ ៣៦ឆ្នាំ រស់នៅបន្ទាយមានជ័យ ធ្វើតេស្តអវិជ្ជាមានវីរុសកូវីដ១៩ ចំនួន ២ដង ដែលជាករណីជាស្បះស្បើយចុងក្រោយគេ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9222196