Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីដូណាល់ ត្រាំ ព្រមផ្តល់ជំនួយមួយផ្នែកដល់​WHO

សារព័ត៌មាន​ Fox News នៅថ្ងៃ ទី​១៦ ខែឧសភា បានផ្សាយថា ប្រធានាធិបតីអា​មេរិក ដូណាល់ ត្រាំ​បានយល់ព្រមផ្តល់ជំនួយមួយផ្នែកដល់អង្គការសុខភាពពិភពលោក​WHO ​ប៉ុន្តែបានថយចុះដល់ទៅ​៩០ភាគរយ​ បើប្រៀបធៀបពេលមុន។

តាម​ Fox News បានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន​បានយល់ព្រមផ្តល់ជំនួយដល់WHO ​ ស្មើទឹកប្រាក់ដែលចិនបានផ្តល់ជំនួយដល់ អង្គការនេះ​។​ នៅក្នុងកម្មវិធីទូរទស្សន៍របស់​ Fox News ក៏បានលើកឡើងពីលិខិតប្រវែង​៥ទំព័រផ្ញើរទៅកាន់អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus ។​ នៅពេលនេះគេមិនទាន់ដឹងថា​អ្នកណា​ដែលបញ្ចុះបញ្ចូល ដល់ប្រធានាធិបតីដូណាល់ត្រាំ ឲ្យយល់ព្រម​ផ្តល់ជំនួយឡើងវិញដល់​ WHO នោះឡើយ។

នៅក្នុងលិខិត​ ប្រធានាធិបតីត្រាំ​ចង់មើលឃើញ WHO​ទទួលបានជោគជ័យច្រើនជាងនេះ ពិសេស​ក្នុងពេលពិភពលោកប្រឈមវិបត្តិ។ ទាំងនោះជាហេតុផល​ដែលយើងត្រូវបន្តសហការជាមួយ​WHO ។

អាមេរិក បានប្រកាសថា​ប្រសិនបើចិនផ្តល់ជំនួយដល់​WHO ​បន្ថែមទៀត អាមេរិក ក៏នឹងបង្កើនប្រាក់ជំនួយ​ស្មើចិនផងដែរ​។ ជាមួយគ្នានេះអាមេរិកក៏បានស្នើដល់អង្គការ​WHO វាយតម្លៃស្ថានភាពកូវីដ ក៏ដូចជា ប្រភពកើតចេញកូវីដ​១៩៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9222167