Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋបាលសង្កាត់ព្រែកថ្មី ប្រកាសរករថយន្តដែលបើកបុកបង្គោលភ្លើង ឱ្យចេញមុខមកទទួលខុសត្រូវ

នៅវេលាម៉ោងប្រមាណជា ១២និង០០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះមានករណីរថយន្តមួយគ្រឿងបើកឡើងលើសួនច្បារ និងបុកបង្គោលភ្លើង នៅចំណុចរង្វង់មូលស្ពានព្រែកសំរោងត្រើយខាងកើត ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តបង្កខាងលើជាប្រភេទរថយន្តធុនធំម៉ាក Hyundai ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7812។

ក្រោយកើតហេតុរដ្ឋបាលសង្កាត់ព្រែកថ្មី សូមជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តខាងលើ ឱ្យចេញមុខមកទទួលខុសត្រូវជាបន្ទាន់ បើមិនដូច្នេះទេរដ្ឋបាលសង្កាត់ព្រែកថ្មី នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9220904