នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា ផ្លូវជាតិដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរមួយចំនួនបានរងការបាក់ស្រុតជាបន្តបន្ទាប់ ទៅក្នុងទន្លេបាសាក់ស្ទើរដាច់ទាំងស្រុង តាំងពីរដូវទឹកឡើងរហូតមកដល់ពេលនេះ។
ក្នុងនោះផងដែរប្រជាពលរដ្ឋបានបន្ថែមថា នៅពុំទាន់ឃើញមានអាជ្ញាធរមូលដ្ឋានចុះមកខ្វាយខ្វល់ពីបញ្ហានេះឡើយ ហើយក៏មិនទាន់ឃើញអ្នកចុះមកជួសជុលនោះដែរ៕ ដោយ ៖ សុង យូ