Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គម្រោងបើក​អាកាសយានដ្ឋាននៅភូកេតត្រូវបាន​រំសាយវិញហើយ

ក្រុមអ្នកឃ្លាំមើលស្ថានភាពជំងឺឆ្លង​បានបដិសេធ​ការ​អនុញ្ញាត​ឱ្យអាកាសយានដ្ឋានភូកេតបើកដំណើរការឡើងវិញនៅថ្ងៃសៅរ៍នេះ​។

កាលពីថ្ងៃព្រហស្បតិ៍អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ​បាន​បញ្ជាឱ្យមានការបោសសំអាតនៅតាមអាកាសយានដ្ឋានទាំងអស់រួមទាំងអាកាសយានដ្ឋានភូកេតផងដែរដើម្បីដាក់ឱ្យដំណើរការឡើងវិញបន្ទាប់ពី​ត្រូវបានបិទចាប់តាំងពីថ្ងៃទី៣ ខែមេសា​។ ប៉ុន្តែនៅថ្ងៃសុក្រនេះ​មជ្ឈមណ្ឌល​រដ្ឋបាលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណា (CCSA)បានចេញសេចក្តីប្រកាសមួយទៀតដែល​លុបចោលច្បាប់អនុញ្ញាតកាលពីលើកមុន។ ទោះបីជាការរាលដាលនៃវីរុសនៅខេត្តភូកេត​ហាក់ដូចជា​មានសំទុះតិចជាងការរំពឹងទុកក៏ដោយ អាជ្ញាធរនៅតែមានការព្រួយបារម្ភថាការហូរចូលនៃភ្ញៀវទេសចរអាចបង្កើនហានិភ័យខ្ពស់និងបង្កភាពតានតឹងកាន់តែច្រើនទៅលើប្រព័ន្ធសុខភាពរបស់ខេត្តនេះ។ ខេត្តភូកេតពុំមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចាប់តាំងពីថ្ងៃចន្ទមក។ ប៉ុន្តែចំនួនអ្នកឆ្លងសរុបក្នុងខេត្តទាំង ២២៤នាក់​គឺមានតួលេខខ្ពស់បំផុតនៅក្នុងប្រទេស​បន្ទាប់ពីទីក្រុងបាងកកដែលមានអ្នកឆ្លងចំនួន ១៥៥៨នាក់។

រូបតំណាង

មន្ត្រីបម្រើការអាកាសយានដ្ឋានបានបាញ់ទឹកអនាម័យសម្លាប់មេរោគនិងសម្អាតអាកាសយានដ្ឋានតាំងពីថ្ងៃព្រហស្បតិ៍ដើម្បីត្រៀមយន្តហោះចុះចតនិងហោះឡើងវិញ។ វាបានរំឮកដល់អ្នកដំណើរទាំងអស់ឱ្យពាក់ម៉ាស់​នៅពេលពួកគេមកដល់ព្រលានយន្តហោះ និងពេលជិះយន្តហោះ។ កាលពីថ្ងៃសុក្រមន្ត្រីអាកាសយានដ្ឋានភូកេតបានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដើម្បីជាការសុំទោសចំពោះការផ្លាស់ប្តូរផែនការយ៉ាងតក់ក្រហល់បែបនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9220858