នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពអ្នកទេសចរណ៍ និងបងប្អូនអ្នកលក់ដូរនៅចំណុចឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះពិនិត្យនេះស្របពេលដែលអាជ្ញាធរខេត្ត បាននឹងកំពុងរៀបចំទាំងសោភ័ណ្ឌភាព និងបរិស្ថាននៅតំបន់ឆ្នេរ ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋទៅកម្សាន្តលេងជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំ និងជំរុញឱ្យអាជីវករលក់ដូរ ក៏ដូចអ្នកដើរកម្សាន្តទាំងអស់បង្កើនការប្រុងប្រយ័ត្នការពារជំងឺកូវីដ ១៩ កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ៕ ដោយ ៖ សុង យូ