Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដើម​ឈើ​ដ៏​សែន​ធំ​ត្រូវ​បាន​រក​ឃើញ​​ក្នុង​ព្រៃ​ដែន​​ឧទ្យាន​ជាតិ​កម្ពុជា​

ដើម​ឈើ​ដ៏​សែន​ធំ​មួយ​ប្រភេទ​ត្រូវ​បាន​ក្រុម​ឧទ្យានុរក្ស​ដើរ​ល្បាត​ប្រទះ​ឃើញ​ក្នុង​ដែន​ឧទ្យាន​ជាតិ​វើនសៃសៀមប៉ាង ដែល​ស្ថិត​នៅ​ដែនដី​ខេត្ត​ស្ទឹងត្រែង និង​រតនគិរី ប្រទេស​កម្ពុជា​។

បើ​តាម​ការ​បញ្ជាក់​ពី​ឧទ្យានុរក្ស​​ម្នាក់​​ ដើម​ឈើ​ប្រភេទ​នោះ​អាច​មាន​អាយុ​ច្រើន​រយ​ឆ្នាំ​ មិន​ប្រាកដ​ ប៉ុន្តែ​មិន​ដល់​ពាន់​ឆ្នាំ​នោះ​ទេ ព្រោះ​​លោក​អះអាង​ថារុក្ខជាតិ​មិន​អាច​រស់​បាន​លើស​ពី​៥០០​ឆ្នាំ​ឡើយ​។​ តាម​ការ​សន្និដ្ឋាន​ដោយ​ផ្អែក​លើ​រូបភាព​ដើម​ឈើ​នោះ​អាច​មាន​គល់​ទំហំ​ជាង​​១០​ម៉ែត្រ​និង​កម្ពស់​រាប់​សិន​ម៉ែត្រ​។​

គួរ​បញ្ជាក់​ថា​ឧទ្យាន​ជាតិ​វើនសៃសៀមប៉ាង​ត្រូវ​បាន​បង្កើត​កាល​ពី​ឆ្នាំ​២០១៦​ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ដែល​មាន​ទំហំ​ ៥៧៤៦៩​ហិកតា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​២​បញ្ចូល​គ្នា​គឺ​ ស្ទឹងត្រែង​ និង​រតនគិរី​៕

​​

from: https://tnaot.com/km/m/detail/article/9220790