មន្ទីកសិកម្មខេត្តស្វាយរៀងជំរុញដល់ប្រជាកសិករបង្កើនការផលិតស្រូវដើម្បីផ្គត់ផ្គង់តំរូវការក្នុងស្រុក
មន្ទីកសិកម្មខេត្តស្វាយរៀង ជំរុញដល់ប្រជាកសិករបង្កើន ការផលិតស្រូវ ដើម្បីផ្គត់ផ្គង់តំរូវការក្នុងស្រុក ខណៈដែលប្រទេសកម្ពុជា កំពុងតែទទួលរងផលប៉ះពាល់ដោយសារតែជម្ងឺកូវីត១៩។ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍បា្រប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋបានភ្ជួររាស់ សំរេចបាន ៧១១៦ហិចតា និងបានការព្រួសស្រូវស្រាលដើមរដូវសំរេចបាន៤៦៤៦ហិចតា លើផ្ទៃដីផែនការសរុបប្រមាណ១៦៧៥០០ហិចតា។ លោកបានបន្តថា ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង កំពុងតែបង្កបង្កើនផលស្រូវដែលមិនប្រកាន់រដូវ ហើយប្រើរយះពេលខ្លី គឺរយះពេល៩០ទៅ១០០ថ្ងៃ ដែលអាចទទួលបានផលលឿនរហ័ស ដែលជាប្រភេទស្រូវស្រាល ក្នុងនោះមានប្រភេទERកៅសរ ER៥០៤០៤ និង ER ៤៦៦៥ ដែលកំពុងតែមានទីផ្សារខ្ពស់ក្នុងពេលបច្ចុប្បន្ន។
លោកបានបន្ថែមថា ខាងមន្ទីរក៍បានរៀបចំផែនការផ្សព្វផ្សាយ ផ្តល់បច្ចេកទេសថ្មីៗ និងណែនាំដល់ប្រជាពលរដ្ឋក្នុងការផលិតស្រូវឲ្យបានល្អ និងជ្រើសរើសប្រភេទស្រូវណាដែលឆាប់ទទួលបានផល ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារផង និងដើម្បីផ្គត់ផ្គង់តំរូវការក្នុងស្រុកផង។ សំលេង៖ ដើម្បីធានាបាននូវការផលិត សម្រេចបានផែនការនៅក្នុងរដូវវស្សានេះ មន្ទីរកសិកម្មក៏បានរៀបចំផែនការលម្អិត ទៅតាមឃុំសង្កាត់នីមួយៗ ហើយបានធ្វើការផ្សព្វផ្សាយដល់មន្ត្រីរបស់កសិកម្មនៅខេត្តស្រុក ក៏ដូចជាអាជ្ញាធរដែនដីលោកបានដឹង ដឹងថាតើផែនការត្រូវធ្វើអ្វីយ៉ាងម៉េចស្រូវស្រាល ស្រូវកណ្ដាលហ្នឹង ហើយទី២ គឺយើងធ្វើការបណ្ដុះបណ្ដាល ផ្សព្វផ្សាយ បច្ចេកទេសនៃការផលិតស្រូវតាមបង្គុំបច្ចេកទេស ហើយជាពិសេសជំរុញការធ្វើស្រូវស្រាលឱ្យអស់លទ្ធភាព ប្ដូរពីការធ្វើស្រូវធ្ងន់មកធ្វើស្រូវស្រាលនិងកណ្ដាល។
ហើយបានធ្វើការផ្សព្វផ្សាយហើយ ហើយយើងមានផែនការកំណត់ នូវផែនការផលិតកម្មនៅតាមភូមិឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដាន ផលិតនិងណែនាំជំរុញការអនុវត្តឱ្យបានគ្រប់ផែនការ នៅពេលមានទឹកមកជាបន្តបន្ទាប់ អាកាសធាតុអំណោយផល ការបង្កបង្កើនផលនឹងចាប់ផ្ដើមសម្រុកលឿន ដោយសារតែជាទូទៅការភ្ជួររាស់ដោយពួកគ្រឿងយន្ត កសិកម្មគឺមានប៉ុន្មានផ្ទៃដីជួលគ្រឿងយន្តប្រមាណជា៩៦ទៅ៩៧%ហើយ អញ្ចឹងលឿនណាស់ ការធ្វើស្រូវវស្សានេះបានយើងសង្ឃឹមថា នៅសម្រេចផែនការដោយគ្មានអ្វីប្រែប្រួលទេ នៅពេលខាងមុខនេះ។ លោកក៍បានអំពាវនាវឲ្យប្រជាកសិករទាំអស់ យកចិត្តទុកដាក់ប្រមូលផ្តុំរាល់មធ្យោបាយ គ្រប់លទ្ធភាពដែលមានដើម្បីជំរុញក្នុងការធ្វើកសិកម្មនេះ ឲ្យបានទាន់ពេលវេលា ទាន់រដូវកាល ជាពិសេសគឺការធ្វើស្រូវស្រាលដើមរដូវ។