ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀន និងជំនាញកាច់ក ម៉ូតូ ត្រូវសមត្ថកិច្ចក្របួចជាប់ ខណ:កំពុងអនុវត្តច្បាប់ចរាចរណ៍ កាលពីវេលាម៉ោង៣ និង៤៩នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចកំពុងអនុតវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកអ៊ែប៊្លែក គ្មានផ្លាកលេខ ទិសដៅពីកើតទៅលិចមកដល់គោលដៅ ស្រាប់ជិះបកក្រោយយ៉ាងលឿន ធ្វើឲ្យមានការសង្ស័យ ទើបសមត្ថកិច្ចឃាត់សួរនាំ ហើយឆែកឃើញមាន ម្សៅថ្លាក្រាមស មួយកញ្ចប់ និងប្រដាប់កាច់កម៉ូតូ មួយឈុតផងដែរ។
ភ្លាមៗនោះ សមត្ថកិច្ច បានឃាត់រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលសាកសួរបន្ត និងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនិតិវិធី៕ ផេង ភាព