Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Mazda ព្រលះគោយន្តកន្ត្រៃ របួសធ្ងន់ស្រាល៩នាក់ នៅស្ទឹងត្រែង

​ស្ទឹងត្រែង៖ បុរសម្នាក់បើករថយន្តម៉ាក Mazda ១គ្រឿង បើកបរយ៉ាងលឿនជ្រុល ទៅបុកគោយន្តកន្ត្រៃ ពេលទំហឹង បណ្ដាលឲ្យមនុស្ស៩នាក់ បានរងរបួសធ្ងន់ស្រាល កាលពីវេលម៉ោង១៧ និង ៥០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅផ្លូវលំចំណុចអូរុន ស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក Mazda ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1057 បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគោយន្តកន្ត្រៃមួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហមក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិចបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៩នាក់។

របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នាក់បើករថយន្តមានឈ្មោះ ព្រីង ពិសិដ្ឋ ភេទប្រុស មានអាយុ៣៧ឆ្នាំ មុខរបរជាអាជីវករ មានទីលំនៅរាជធានីភ្នំពេញ សំណាងល្អអត់រងរបួស ចំណែករថយន្តរងកាខូចខាតមួយកំណាត់មុខ។

ដោយឡែក អ្នកបើកបរគោយន្តមានឈ្មោះ ប៉ាង ព្រឹត្តមាន អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងអ្នកជិះរួមដំណើរនៅលើគោយន្តកន្ត្រៃសរុបទាំងអស់មានចំនួន១៣នាក់ ប៉ុន្តែអ្នករងរបួសធ្ងន់ និងស្រាមានចំនួន៩នាក់ របួសធ្ងន់ចំនួន៤នាក់ និងស្រាចំនួន៥នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ផេង ភាព

from: https://tnaot.com/km/m/detail/article/9220290