Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំងឺមហារីកសុដន់ ចំពោះមនុស្សប្រុស ដែលគួរស្វែងយល់

សុខភាព៖ មនុស្សមួយចំនួន ប្រហែលជាយល់ច្រឡំថា ជំងឺមហារីកសុដន់ កើតឡើងចំពោះតែមនុស្សស្រី តែការពិតវាមិនដូច្នោះទេ ជម្ងឺមហារីកសុដន់ ក៏កើតឡើងចំពោះមនុស្សប្រុសផងដែរ។

អ្នកជំនាញរោគស្រ្តី និងបុរស បានឱ្យដឹងថា ជំងឺមហារីកសុដន់ ដែលកើតឡើងចំពោះមនុស្សប្រុស មិនសូវខុសគ្នាពីមនុស្សស្រីនោះទេ។ ភាគរយស្រ្តី កើតជំងឺនេះ ច្រើនជាងបុរស។

ជាទូទៅ រោគសញ្ញា ដែលគេសង្កេតឃើញថា មនុស្សប្រុសកើតជំងឺមហារីកសុដន់ គឺមានឡើងដុំពកនៅលើទ្រូងរបស់គាត់។ តែទោះជាយ៉ាងណា ក្រៅពីរោគសញ្ញាខាងលើ គេរកឃើញបន្ថែមថា កត្តាមួយចំនួន អាចជាមូលហេតុដែលធ្វើមនុស្សប្រុស កើតជំងឺមហារីកសុដន់។ កត្តាទាំងនោះ រួមមាន៖

– គ្រួសារធ្លាប់មានប្រវត្តកើតជំងឺនេះ

– ទ្រូងធ្លាប់ទទួលរងកាំរស្មី

– ធ្លាប់ពង្រីកសុដន់របស់ខ្លួន

– ការប្រើអ័រម៉ូនអឺស្ត្រូសែន

– ជំងឺហ្សែនកម្រហៅថារោគសញ្ញា Klinefelter’s

– មានជម្ងឺថ្លើមធ្ងន់ធ្ងរ (ហៅថាជំងឺក្រិនថ្លើម)

– ជំងឺនៃពងស្វាស ដូចជាជំងឺរលាកទងសួត ជំងឺគាំងពងស្វាស ឬពងស្វាសមិនថយក្រោយជាដើម

សូមបញ្ជាក់ផងដែរថា៖ ប្រសិនបើបុរសៗ សង្កេតឃើញទ្រូងរបស់ខ្លួន មានផុសចេញនូវដុំពក ខុសប្រក្រតី ឬស្ថិតក្នុងកត្តាណាមួយ ដែលបានលើកឡើងខាងលើ សូមប្រញាប់រួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា៕

from: https://tnaot.com/km/m/detail/article/9219962