Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដូវវស្សាឆ្នាំនេះ រាជធានីភ្នំពេញ នឹងលែងជួបបញ្ហាទឹកជន់លិចដោយសារទឹកភ្លៀងទៀតហើយ

ភ្នំពេញ៖ នារដូវវស្សាឆ្នាំនេះ បញ្ហាចោទរឿងលិចលុងដោយសារជំនន់ទឹកភ្លៀង នឹងលែងមានទៀតហើយ ក្រោយប្រព័ន្ធប្រលាយលូបង្ហូរទឹក កំពុងដុតដៃដុតជើងក្នុងការស្ថាបនា ដើម្បីបញ្ជៀសទឹកជំនន់ក្នុងតំបន់រាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ធ្លាប់បានលើកឡើងថា ការពន្លឿនស្ថាបនាប្រព័ន្ធប្រឡាយទំាងនេះមានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយការជន់លិចធានាបានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យត្រូវធ្វើឲ្យរួចរាល់ក្នុងរយៈពេល២ខែទៀត រួមទំាងការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ គឺដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ដែលសម្រួលដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរជម្រាបថា គម្រោងស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់កាលទី១ ពីស្ពានស្ទឹងមានជ័យដល់ប្រឡាយទឹកដើមស្លែង សម្រេចបានជាង ៧៨ភាគរយ ចំណែកតំបន់៤ សម្រេចបានជាង ៤០ភាគរយហើយ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9219943