Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដើម្បីបំបាត់​ព័ត៌មាន​លែងលះ ប្ដី​ប្រពន្ធត្រចៀកកាំនាំគ្នាទិញ​ផ្ទះ​តម្លៃ ២០​លាន​ដុល្លារ​

បើបណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​​ចិន Zhao Wei រួម​ទាំង​ស្វាមី Huang Yo​u Long ទើប​តែ​ទិញ​ផ្ទះ​ប្រភេទ penhouse មួយ​ខ្នង​នៅ​សិង្ហបុរី​ក្នុង​តម្លៃ​ក្បែរ ២០​លាន​ដុល្លាររួមគ្នា។ ផ្ទះដែល​តួ​ស្រីរឿង ព្រះ​នាង​យេយេ​ទិញ គឺ​ស្ថិត​នៅ​លើ​វិថី​ដ៏​ល្បី​ឈ្មោះ Orchard ដែល​ជា​ទី​ប្រជុំ​នៃ​ម៉ាក​យីហោ​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក។

គេហដ្ឋាន​មាន​ទំហំ ៨០០​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​​ជាន់​ទី ២៩ និង ៣០ នៃ​អគារ Ardmore Park ដែល​ជា​អគារ​ថ្លៃ​លំដាប់​ទី ៦​ នៃ​ប្រទេស​នេះ ហើយ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ ២០០១។ មុន​ពេល​ប្ដី​ប្រពន្ធខាង​លើ​ទិញ ម្ចាស់​របស់​ផ្ទះ​នេះ គឺ​អគ្គនាយក​ក្រុមហ៊ុន RB Capital លោក Kishin RK។

យ៉ាង​ណា​មិញ ក្រៅ​ពី​ផ្ទះមួយ​ខ្នងខាងលើ Zhao Wei ក៏​មាន​ផ្ទះ​មួយ​ទៀត​ដែល​មាន​បន្ទប់​គេង ស្ថិត​នៅ​អគារ Ardmore Park មួយ​ទៀត​ផង​ដែរ។

អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ តារា​ស្រី​វ័យ​៤៤​ឆ្នាំ បាន​ទិញ​ផ្ទះ​ខាង​លើ​ដោយ​ដាក់​ឈរ​ឈ្មោះ​រួម​​គ្នា និង​ឈ្មោះ​កូន​ស្រី​ពៅ​ជា​អ្នក​ស្នង​មរតក។ រឿង​នេះនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ជីវិត​​គូរ​របស់​អ្នក​ទាំង​២​កំពុង​មានភាព​រកាំរកូស ​ក្នុង​រយៈ​ពេល​​២​ឆ្នាំ​កន្លង​ទៅ។

ទោះបី​មិន​ដែល​​ចេញ​មុខ​បដិសេធ​រឿង​លែងលះ​ក៏​ដោយ តែ​ការ​ទិញ​ផ្ទះ​រួម​គ្នា​បែប​នេះ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំណង​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​ហាក់​គ្មាន​បញ្ហា​ឡើយ ដែលជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក​គាំទ្រ៕

ប្រភព៖ news.zing.vn 

from: https://tnaot.com/km/m/detail/article/9219762