Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត្រាអ្នកស្លាប់ថយចុះ៦០% ក្រោយអនុវត្តនការរឹតបន្តឹងច្បាប់ ២សប្តាហ៍មកនេះ

ភ្នំពេញ៖ ក្រោយការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី១-១៤ ខែឧសភានេះ បានធ្វើឲ្យអត្រាអ្នកស្លាប់ និងរងរបួស ថយចុះពី ៥០ទៅ៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមលោកនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ។

អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ការថយចុះនូវចំនួនអ្នកស្លាប់ និងរងរបួសនេះ ស្តែងចេញពីមន្ត្រីនគរបាលចរាចរណ៍នៅលើដងផ្លូវរឹតបន្តឹងការល្មើសរបស់អ្នកបើកបរយានយន្តទៅលើការបើកបរលើស ល្បឿនកំណត់ បើកបរល្មើសនឹងភ្លើងសញ្ញា ការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់អ្នកបើកបររថយន្ត មួកសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរតាមម៉ូតូ ការបើកបរបញ្ជ្រាសទិសចរាចរណ៍ ការបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។

លោកនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកបើកបរម៉ូតូ គឺភាគច្រើនអត់ពាក់ពួកសុវត្ថិភាព ដែលមានរហូតដល់ជាង ៧០ភាគរយ ខណៈអ្នកបើកបររថយន្តភាគច្រើន អត់ពាក់ខ្សែក្រវ៉ាត់ និងបើកបរហួសល្បឿនកំណត់។

ជាមួយគ្នានេះ អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោកស្រី មឹន មាណវី បញ្ជាក់ថា ការបង្កើនតម្លៃផាកពិន័យនេះ មិនមានន័យថា រាជរដ្ឋាភិបាលចង់គាបសង្កត់យកប្រាក់ពីប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ គឺក្នុងបំណងដើម្បីឲ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ចំពោះការបើកបរនៅលើផ្លូវសាធារណៈ ដែលបញ្ជៀសបាននូវគ្រោះថ្នាក់ ដល់ជីវិតខ្លួនឯង ជីវិតអ្នកដទៃ និងខាតបង់ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9219621