កន្លងមក ប្រធានាធិបតី រុស្ស៊ី លោកពូទីនបានជូនមេដាយកិត្តិយសដល់ មេដឹកនាំគីម ជុងអ៊ុន ក្នុងឱកាសនៃទីវាជ័យជម្នះ៧៥ឆ្នាំ លើរបបហ្វាស៊ីត។ នៅពេលនេះរុស្ស៊ីបន្តផ្តល់ជំនួយដល់កូរ៉េខាងជើង នៅស្រូវសាលី ដល់ទៅ២៥ពាន់តោន ដើម្បីជួយដល់ប្រទេសនេះទប់ទល់ស្ថានភាពកង្វះស្បៀងអាហារ។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង នៅថ្ងៃទី១៤ខែឧសភា បានប្រកាសថា នាវាដឹកទំនិញ Plina បានដឹកស្រូវសាលីពីកំពង់ផែ Novorossiik ប្រទេសរុស្ស៊ីស្ថិតនៅតំបន់សមុទ្រខ្មៅឆ្ពោះទៅកាន់កូរ៉េខាងជើង។ ក្រុមនាវឹក ត្រូវបានកាត់ផ្តាច់ដើម្បីបង្កាឆ្លងកូវីដ ចំណែកស្រូវសាលីកំពុងតែយកចេញពីនាវានៅកំពង់ផែមួយរបស់កូរ៉េខាងជើង។
គណកម្មការធ្វើសកម្មភាពរួម( KAPAC) ជនជាតិអាមេរិកដើមកំណត់កូរ៉េខាងត្បូងមានទីតាំងនៅទីក្រុង Los Angeles ក៏បានផ្តល់ជំនួយបរិក្ខារពេទ្យដល់កូរ៉េខាងជើងផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បើទោះបីប្រទេសនេះមិនទាន់មានព័ត៌មានថាមានករណីឆ្លងកូវីដ១៩ក្តី។
នៅក្នុងឆ្នាំ២០២០នេះកូរ៉េខាងជើង ប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងកង្វះស្បៀងអាហារយ៉ាងខ្លាំង ខណៈប្រទេសនេះបិទព្រំដែនជាមួយចិន តាំងពីពេលដំបូងផ្ទុះកូវីដ១៩ ។ ប៉ុន្តែពេលនេះក៏បានចាប់ផ្តើមបើកដំណើរការវិញដោយប្រុយប្រយ័ត្នបំផុត ខ្លាចឆ្លងរាលដាលកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO