Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាកលវិទ្យាល័យ Johns Hopkins ៖ អ្នកឆ្លងកូវីដ​១៩ជុំវិញពិភពលោក​​ កើនឡើង ៤ ៤០៥ ៦៨៨ នាក់

ប្រភពព័ត៌មានស៊ីនហួបានផ្សាយថា អ្នកជំងឺ​កូវីដ​១៩​នៅទូទាំងពិភពលោកដែលបាត់បង់ជីវិត​ បានកើនឡើង​លើសពី ៣០០ ០០០ នាក់ហើយ ។ 

ប្រភពបានបញ្ជាក់ថា មជ្ឈមណ្ឌល​ប្រព័ន្ធ​វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE)នៃ​សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា គិត​មកត្រឹមវេលាម៉ោង​១និង៣៨នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ អ្នកជំងឺកូវីដ​១៩​ទូទាំងពិភពលោក​បានបាត់បង់ជីវិត​កើនដល់ ៣០០ ០៧៤ នាក់ ។ 

ប្រភព CSSE បានបញ្ជាក់ទៀតថា ក្នុងដំណាលពេលជាមួយគ្នានេះដែរ អ្នកឆ្លងកូវីដ​១៩ជុំវិញពិភពលោក​​បានកើនឡើង ៤ ៤០៥ ៦៨៨ នាក់ហើយ ។ 

ប្រភពបញ្ជាក់ថា សហរដ្ឋអាមេរិក មានករណីឆ្លង និងការស្លាប់ច្រើនបំផុត គឺមានអ្នកឆ្លងចំនួន ១ ៤០០ ៥០០នាក់ ក្នុងចំណោមនោះ ៨៥ ០៦៦ បាត់បង់ជីវិត ។ 

ប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់ជាង ២ ម៉ឺននាក់ រួមមានអង់គ្លេស, អ៊ីតាលី, អេស្ប៉ាញ និងបារាំង។ 

ទិន្នន័យ CSSE បានបញ្ជាក់ទៀតថា ប្រទេសផ្សេងទៀតដែលមានករណីឆ្លងកូវីដ​១៩ ជាង ២០០.០០០ នាក់នោះ រួមមានៈ រុស្ស៊ី, អង់គ្លេស, អេស្បាញ និងអ៊ីតាលី ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9218970