Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណាកជាង ១៤០០០ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ គិតចាប់ពីខែមករា ដើមឆ្នាំ២០២០

(ភ្នំពេញ)៖ ចំនួនសរុបវត្ថុសំណាក ដែលបានធ្វើវិភាគទាំងអស់មាន ១៤ ៦១៥សំណាក សម្រាប់ទូទាំងប្រទេស ដោយគិតចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងចំណោមប្រជាជនមួយលាននាក់ កម្ពុជាបានធ្វើវិភាគបានចំនួន ៨៨៩នាក់ ដែលជាចំនួនច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាមិនមានករណីជាសះស្បើយ និងឆ្លងថ្មីឡើយ ខណៈ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ១នាក់ ជាស្តី្រ នៅខេត្តបន្ទាយមានជ័យ។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់ ដែលបានរាតត្បាតលើខេត្តចំនួន ១៣ ក្នុងចំណោមខេតត្តទាំង ២៥ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ២៨នាក់, ព្រះសីហនុ ៤០នាក់, សៀមរាប ៧នាក់, កំពង់ចាម ១៦នាក់, បាត់ដំបង ៨នាក់, ព្រះវិហារ ២នាក់, បន្ទាយមានជ័យ ៤នាក់, កំពង់ឆ្នាំង ៣នាក់, កំពត ២នាក់, ត្បូងឃ្មុំ ៤នាក់, កែប ៤នាក់, កោះកុង ២នាក់ និងខេត្តកណ្តាល ២នាក់។

ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២១នាក់ រួមមាន ជនជាតិខ្មែរ ៥១នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕

from: https://tnaot.com/km/m/detail/article/9218922