Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វេណេហ្ស៊ុយអេឡា ចាប់មនុស្ស ៣៩នាក់ទៀត ព្យាយាមចូលក្នុងប្រទេសធ្វើឃាតប្រធានាធិបតី

រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡាលោកVladimir Padrino បានបញ្ជាក់ថា គម្រោងយោធាដែលមានការគាំទ្រពីបរទេស​ក្នុងការសម្លាប់ប្រធានាធិបតី នីកូឡាស​ ម៉ាឌូរ៉ូ ត្រូវបានបែកធ្លាយ។

រដ្ឋមន្ត្រីការពារជាតិ Vladimir Padrino បញ្ជាក់ថា កម្លាំងទាហាន ចាប់បានមនុស្ស​៣៩នាក់ ដែលជាអតីតមន្ត្រីយោធា​នៅតំបន់ព្រំដែនជាប់ប្រទេសកូឡំប៊ី ជាប់ពាក់ព័ន្ធក្រុមទាហានស៊ីឈ្នួល ចូលក្នុងប្រទេសវេណេហ្ស៊ុយអេឡាដើម្បីសម្លាប់ប្រធានាធិបតី។

រដ្ឋមន្ត្រីការពារជាតិ វេណេហ្ស៊ុយអេឡាបញ្ជាក់ថា អតីតទាហាននិងមន្ត្រីទាហានចូលក្នុងប្រទេសដើម្បី​ធ្វើឃាតថ្នាក់ដឹកនាំក្នុងប្រទេសនេះ។ មកទល់ពេលនេះ វេណេហ្ស៊ុយអេឡាចាប់ខ្លួនបានមនុស្ស​៩១នាក់ ពាក់ព័ន្ធគម្រោងខាងលើ។

លោក​ Vladimir Padrino បញ្ជាក់ថា គម្រោងយោធាគឺបានរៀបចំយ៉ាងល្អិតល្អន់​ដោយទទួលបានជំនួយពិខាងក្រៅដើម្បីធ្វើឃាត ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ​។ រដ្ឋាភិបាល វេណេហ្ស៊ុយអេឡា បាន ចោទប្រកាន់ អាមេរិក និងកូឡំប៊ី​នៅពីក្រោយការប៉ុនប៉ង់​ធ្វើឃាតខាងលើ ។ចំណែករដ្ឋាភិបាលអាមេរិកបានប្រកាស់ថា​មិនពាក់ព័ន្ធ ហេតុការខាងលើឡើយ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9218919