គង់ ចាន់ស្រីមុំ និងស្វាមី ទិញរថយន្តថ្មីសេរ៊ីទំនើប Toyota Granvia 2020 តម្លៃជាង១០ ម៉ឺនដុល្លារ
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃសីលម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានទិញរថយន្តស៊េរីទំនើបម៉ាក Toyota Granvia 2020 យ៉ាងថ្មីស្រឡាង ដែលមានតម្លៃជាង១០ ម៉ឺនដុល្លារ និងបានយកទៅវត្តឲ្យព្រះសង្ឃប្រោសព្រំផងដែរ។
អ្នកនាងគង់ ចាន់ស្រីមុំ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីនស្តាក្រាមដោយភ្ជាប់ជាមួយរូបថតរថយន្តថា «ថ្ងៃនេះថ្ងៃសីល ថ្ងៃល្អនាំយកប្រុសម៉ៅមាឌធំចូលផ្ទះ មិនបង្អង់យូរស្រូតយកមកវត្តនិមន្តលោកបង ថុងរី ស្រោចទឹកសំណាងល្អ អរព្រះគុណលោកបង?សំខាន់មើលចែ ម៉ូ គេផងសប្បាយជាងប៉ាប៉ា ម៉ាមី ទៀតកាទ្រីត?»។អ្នកនាងបន្តថា «នេះជាកាដូ និងជាសមិទ្ធផលដែលយើងខំប្រឹង ?? គ្រប់យ៉ាងសុទ្ធតែចេញមកពីក្តីស្រមៃ ការខំប្រឹងទាំងថ្ងៃទាំងយប់ គ្រប់យ៉ាងចេញមកពីកម្លាំងញើសឈាមគ្រួសារយើង ការផ្តល់កម្លាំងចិត្ត និងការរួបរួមគ្នារបស់គ្រួសារតូចមួយនេះ អរគុណឧបសគ្គគ្រប់យ៉ាងដែលអោយខ្ញុំមានថ្ងៃនេះ និងអរគុណគ្រប់គ្នាដែលតែងតែផ្តល់ក្តីស្រលាញ់ចំពោះគ្រួសារខ្ញុំ ហើយសូមផ្ញើក្តីស្រលាញ់មួយនេះនៅក្នុងដួងចិត្តអ្នកគ្រប់គ្នារហូតទៅ»។
គួរឲ្យដឹងផងដែរថា នេះមិនមែនជារថយន្តដែលមានតម្លៃថ្លៃដែលតារាស្រីរូបនេះ ទិញជាលើកទី១ នោះទេ ដែលរថយន្តសេរ៊ីទំនើបៗរបស់អ្នកម្ដាយវ័យក្មេងកូន ១ មានតម្លៃថ្លៃៗនិងច្រើនគ្រឿងថែមទៀតផង៕