លោកស្រី Nong Arunosha ដែលជាផលិតករផលិតរឿងភាគរបស់ទូរទស្សន៍ Broadcast Thai TV បាននិយាយថា សម្រាប់រឿងភាគ «ព្រហ្មលិខិត» (តពីរឿងភាគដែលល្បីល្បាញនិងទទួលបានការគាំទ្រខ្លាំង «បុព្វេសន្និវាស») នឹងត្រូវផ្លាស់ប្ដូរកាលវិភាគថត។
រឿងភាគថ្មីនេះសម្តែងដោយ Pope Thanawat និង Bella Ranee គ្រោងនឹងចាប់ផ្តើមថតនៅខែឧសភាឆ្នាំ ២០២០នេះ ប៉ុន្តែគម្រោងត្រូវបានផ្លាស់ប្តូរវិញ ហើយកាលវិភាគដែលត្រូវថតនឹងត្រូវបានកំណត់សារជាថ្មីម្តងទៀត។
ខណៈពេលនេះលោកស្រី Nong Arunosha មិនទាន់កំណត់ពេលវេលាច្បាស់ជាក់លាក់នៃការថតរឿងថ្មីនេះនៅឡើយទេ៕