នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះកម្លាំងនគរបាលក្រុងសៀមរាប និងប្រជាពលរដ្ឋបានព័ទ្ធចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគំរាមប្លន់ ដោយប្រើប្រាស់នូវពូថៅ នៅចំណុចមុខវត្តចក ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យខាងលើមានឈ្មោះ រ៉េត សារួម ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយការចាប់ខ្លួនបានជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ សុង យូ