Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជាកម្មករម្នាក់បើករថយន្តក្រឡាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

បុរសម្នាក់បើករថយន្តដឹកថ្មមិនបានប្រយ័ត្ន បណ្តាលឱ្យជ្រុលចង្កូតក្រឡាប់ខ្លួនឯងស្លាប់មួយរំពេចនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដុយ សុខ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងធ្វើកោសល្យវិច័យ និងធ្វើលិខិតប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9217946