Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្វើទារុណកម្មដល់ស្លាប់ រួចញាត់សាកសពលាក់ចូលទៅក្នុងតុក្កតា Hello Kitty

នៅក្នុងខែ ឧសភា, ឆ្នាំ ១៩៩៩, ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់បាននាំខ្លួននាងទៅកាន់ស្ថានីយប៉ុសិ៍ប៉ូលីសហុងកុង ។ នាងបានប្រាប់ទៅកាន់ប៉ូលីសនៅទីនោះថា ប៉ុន្មានអាទិត្យចុងក្រោយនេះ, នាងត្រូវបានខ្មោចមនុស្សស្រីម្នាក់លងដែលបានស្លាប់ដោយសារតែត្រូវគេធ្វេីទារុណកម្មរហូតដល់ស្លាប់ ។ ប៉ូលីសនៅទីនោះបន្ទាប់ពីលឺបែបនេះក៏បាននាំគ្នាអស់សំណេីចនាងទៅវិញ ដោយពួកគេមិនបានគិតថាមិនមានអ្វីខុសនោះទេ ដោយគ្រាន់តែគិតនាងត្រឹមតែជាក្មេងស្រីរវេីរវាយម្នាក់តែប៉ុនណោះ ។

ដំបូងពួកប៉ូលីសទាំងអស់មិនបានចាប់ចិត្តខ្វល់នឹងរឿងដែលក្មេងស្រីនោះបានប្រាប់នោះទេ, តែនៅពេលដែលនាងបានបន្តពន្យល់ប្រាប់ថា ព្រលឹងខ្មោចនោះគឺជាមនុស្សស្រីម្នាក់ដែលនាងបានចុះចូលដៃសម្លាប់ ។ ប៉ូលីសក៏បានធ្វេីដំណេីរចុះទៅដល់កន្លែងស្នាក់នៅរបស់ក្មេងស្រីនោះ, ពួកគេបានធ្វេីការឆែកឆេរនៅក្នុងបន្ទាប់របស់នាង នៅពេលនោះហេីយដែលពួកគេបានដឹងថាភាពររវេីរវាយរបស់ក្មេងស្រីនោះគឺជារឿងពិត ។ នៅក្នុងបន្ទាប់នោះ ប៉ូលីសបានទៅរកឃេីញមានតុក្កតាខ្មេីយ Hello Kitty ធំមួយហេីយនៅក្នុងតុក្កតាខ្មេីយនោះពួកគេក៏បានរកឃេីញមានឆ្អឹងលលាដ៏ក្បាលរបស់មនុស្សស្រីម្នាក់បង្កប់នៅក្នុងនោះ ។

ហេីយរឿងក្តីនេះត្រូវបានគេស្គាល់វាថា “ឃាតករ Hello Kitty” ( Hello Kitty Murder ) ហេីយក៏ត្រូវបានគេទទួលស្គាល់ទូរទាំងទីក្រុងហុងកុងថា គឺជាឧក្រិដ្ឋកម្មដ៏សាហាវមួយដែលគួរតែចងចាំទុក ។

<< ជនរងគ្រោះ >>

Fan man-yee ជីវិតរបស់នាងមុននឹងត្រូវស្លាប់ដោយសារតែត្រូវគេកាត់ក្បាលរួចយកទៅញាត់នៅក្នុងតុក្កតានោះគឺពេញពោរទៅដោយភាពសោកនាដកម្មមិនខុសពីគ្នាអីប៉ុន្មានដែរ ។ បន្ទាប់ពីត្រូវបានខាងគ្រួសារបំបោះបំបង់នាងចោលតាំងពីនាងនៅតូចម្លេះ, នាងត្រូវបានចិញ្ចឹមឲធំដឹងក្តីនៅក្នុងផ្ទះបន់ស្រី ។ ហេីយនៅពេលដែលនាងធំពេញវ័យ, នាងក៏ចាប់ផ្តេីមជាប់ពាក់ព័ន្ធនឹងការប្រេីប្រាស់គ្រឿងញៀន​ នឹងត្រូវបានក្លាយខ្លួនជាស្រីបំរេីការផ្លូវភេទម្នាក់ ។​ នៅពេលដែលនាងមានអាយុ ២៣ឆ្នាំ, នាងត្រូវបានខាងក្លឹបកំសាន្តទទួលនាងឲទៅធ្វេីជាស្រីសេវាកម្មនៅទីនោះ ។

( Fan man-yee )

នៅដេីមឆ្នាំ ១៩៩៧, Fan Man-yee បានជួបនឹង Chan Man-lok, មានអាយុ ៣៤ឆ្នាំ​ ជាអ្នកដែលមានគេស្គាល់ច្រេីននៅក្នុងសង្គម ។ ទាំងពីរនាក់បានជួបគ្នានៅក្នុងក្លឹបរាត្រី ហេីយពួកគេក៏បានរៀនស្គាល់ពីគ្នាទេីបដឹងថា ពួកគេទាំងពីរម្នាក់មានអ្វីដូចគ្នាច្រេីន ។ Fan Man-yee គឺជាស្រីរកសុីផ្លូវភេទ នឹង ជាអ្នកប្រេីប្រាស់គ្រឿងញៀន ឯ Chan Man-lok វិញ គឺជាអ្នកគ្រប់គ្រង់នឹងដេីររកភ្ញៀវឲនារីរកសុីផ្លូវភេទ នឹងជាអ្នកជួញដូរគ្រឿងញៀនផងដែរ ។ 

( Chan Man-lok )

ក្រោយមកទៀតនៅក្នុងឆ្នាំ ១៩៩៧, ដោយសារតែមានការពិបាកក្នុងការរកលុយ ហេីយដាច់គ្រឿងញៀនផង, Fan Man-yee ក៏បានសំរេចចិត្តលួចយកកាបូបលុយរបស់ Man-lok នឹងរត់គេចខ្លួនជាមួយនឹងលុយនៅក្នុងកាបូបចំនួន $៤,០០០ ។ ​ រឿងលួចបេីចង់លួច, Chan Man-lok ប្រហែលគឺជាមនុស្សចុងក្រោយគេដែលនាងគួរតែសំរេចចិត្តលួច, តែនាងមិនបានគិតពីវាមុនទេថានឹងមានរឿងអ្វីកេីតឡេីងទៅថ្ងៃមុខ ។ 

មិនយូរប៉ុន្មានបន្ទាប់ពី Man-lok បានដឹងពីរឿងនេះ, គេក៏បានបញ្ជារឲអង្គរក្សរបស់គេពីរនាក់គឺ Leung Shing-cho នឹង​ Leueng Wai-Lun, ទៅចាប់នាងមកវិញ​ ។ ក្នុងគោលបំណងចង់បង្ខំនាងឲធ្វេីការជាស្រីរកសុីនៅក្នុងកន្លែងរបស់គេ ដេីម្បីយកលុយដែលនាងរកបានមកសងនឹងលុយដែលនាងបានលួចយកទៅ ។

( Leueng Wai-Lun )

( Leung Shing-cho )

( បន្ទាប់ពីលួចលុយនោះហេីយ, Man-yee បានដឹងពីកំហុសនាងក៏បានយកលុយ $10,000 ទៅសង​ Man-lok ជាការសុំទោសតែ Man-lok នៅមិនទាន់គ្រប់គ្រាន់ក៏ដាក់កំហិតនាងឲយក $16,000​ មកបន្ថែមទៀតតែនាងគ្មានសម្ថភាពទេីប Man-lok បព្ជារឲគេចាប់នាងមក )

Man-lok ហេីយនឹងអង្គរក្សទាំងពីរក៏បានគិតប្តូរគំណិតថាគ្រាន់តែបង្ខំឲ Man-yee ធ្វេីត្រឹមតែស្រីបំរេីរកសុីផ្លូវភេទសងបំណុលដែលជំពាក់នោះគឺនៅមិនទាន់គ្រប់គ្រាន់នោះឡេីយសំរាប់ពួកគេ, ហេីយពួកគេក៏ចាប់ផ្តេីមធ្វេីទារុណកម្មទៅលេីនាង ។ ពួកគេបានចងនាងជាប់ជញ្ជាំង រួចហេីយក៏បានប្រេីអំពេីហឹង្សាមកលេីនាង ដោយការវាយ,ធាក់,ដំមកលេីនាងជាដេីម, ហេីយពួកគេក៏បង្ខំនាងឲញញឹម រឺសេីច, ថែមទាំងបង្ខំឲនាងនិយាយថាសប្បាយនឹងពេញចិត្តក្នុងការឲពួកគេវាយមកលេីនាង, បេីនាងមិននិយាយទេនោះ, ពួកគេនឹងវាយនាងខ្លាំងជាងមុនទៅទៀត ។ បន្ទាប់ពីពួកគេធ្វេីវាយដំទៅលេីនាងអស់ចិត្តហេីយ, ពួកគេក៏ទុកនាងឲនៅក្នុងផ្ទះបាយ រួចពួកគេក៏បន្តទៅធ្វេីអ្វីផ្សេងទៀត លេង Video Game, ជក់គ្រឿងញៀន, ហេីយបេីសិនជាពួកគេធុញនោះ, ពួកគេនឹងត្រលប់មកបន្តវាយដំ Man-yee សារជាថ្មី ។

ហេីយដោយនៅតែមិនទាន់ត្រូវចិត្ត ពួកគេក៏បានបន្ថែមវិធីធ្វេីទារុណកម្មផ្សេងទៀតមកលេីនាង, ដោយយកកាវ រឺថង់ផ្លាទិចយកទៅរំលាយវាឲក្តៅរួចហេីយយកមកចាក់នៅលេីខ្លួនរបស់ Man-yee, រឺក៏យកភ្លេីងមករោលលេីស្បែករបស់នាងតែម្តង, ចាប់រំលោទបូកមកលេីនាង, ហេីយពួកគេក៏បានបង្ខំឲនាងញ៉ាំលាមករបស់មនុស្សថែមទៀតផង ។

ទារុណកម្មដែលបានធ្វេីមកលេី Man-yee គឺពិតជាឃោឃៅពិបាកនឹងទទួលយកបាន តែវត្តមានរបស់ក្មេងស្រីអាយុ ១៤ ឆ្នាំដែលបានមកស្នងការប៉ូលីសអំពីរឿងខ្មោចលងនោះ, ដែលបានចូលមកក្នុងរឿងនេះហេីយបន្ថែមនូវភាពអមនុស្សនឹងភាពសាហាវឃោឃៅមកលេី Man-yee កាន់តែធ្ងន់ធ្ងរថែមទៀត ។

នាងត្រូវបានត្រឹមគេស្គាល់ថា ” Ah Fong ” តែប៉ុនណោះ, ហេីយនេះត្រឹមតែជាឈ្នោះដាក់ឲហៅក្រៅរបស់ប៉ូលីសតែប៉ុនណោះដេីម្បីបិទបាំងពីអត្តសញ្ញាណពិតរបស់នាង ព្រោះយោងទៅភាពមិនទាន់គ្រប់អាយុពេញវ័យរបស់នាង ។ Ah fong គឺជាមិត្តស្រីម្នាក់របស់ Man-lok, តែពាក្យថា ” មិត្តស្រី ” គឺគ្រាន់តែជានាមខាងក្រៅតែប៉ុនណោះ, វាច្បាស់ណាស់ថា Ah Fong គឺជាស្រីរកសុីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Man-lok ។

( Ah Fong )

នាពេលមួយ, នៅពេលដែល Ah Fong បានទៅលេងខនដូររបស់ Man-lok, នាងបានទៅឃេីញថា Man-lok កំពុងតែទាត់ក្បាលរបស់ Man-yee យ៉ាងអស់ទំហឹងចំនួន ៥០ ដង ។ មិនយូរប៉ុន្មាន Ah Fong ក៏បានចូលរួមជានឹងពួកគេ, ដោយការយករបស់ធ្ងន់ៗមកវាយនៅលេីក្បាលរបស់ Man-yee, តែទោះបីជាយ៉ាងណាខាងប៉ូលីសមិនបានបញ្ចេញពត៌មានលំអិតអំពីការធ្វេីទារុណកម្មរបស់ Ah Fong មានមកលេី Man-yee នោះទេ, ព្រោះនេះគឺជាសំណេីរដែលនាងបានសុំពីខាងប៉ូលីស ។ 

បន្ទាប់ពីមួយខែក្រោយនៃការធ្វេីទារុណកម្មរបស់ពួកគេ, Ah Fong បានទៅមេីលដឹងថា Fan Man-yee បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ។ Chan Man-lok ហេីយនឹងអង្គរក្សទាំងពីររបស់គេបាននាំគ្នាប្រកែកថានាងស្លាប់ដោយសារតែការប្រេីប្រាស់គ្រឿងញៀនហួសកំណត់របស់នាង, តែខាងក្រុមអ្នកជំនាញបាននិយាយថា Man-yee ត្រូវបានស្លាប់ដោយសារតែមុខរបួសរបស់នាង។

តែតាមការពិតទៅគឺគ្មានអ្នកណាអាចដឹងនោះទេថាហេតុអ្វីបានជានាងស្លាប់នោះទេ ព្រោះដោយសារតែបន្ទាប់ពីពួកគេបានដឹងថានាងស្លាប់, ពួកគេក៏ចាប់ផ្តេីមនាំគ្នាចាត់ការនឹងសាកសពរបស់នាងតែម្តង, ដោយអង្គរក្សទាំងពីរនោះបានលេីកយកសាកសពរបស់នាងទៅក្នុងបន្ទប់ទឹក រួចពួកគេក៏បានអារកាត់សាកសពរបស់នាងជាចំណែកៗនឹងរណារ ។ បន្ទាប់មកទៀត, ពួកគេក៏បានយកបំណែកខ្លះៗនៃរាងកាយរបស់នាងទៅចំអិនដេីម្បីកុំឲសាច់របស់នាងរលួយភាយក្លិចស្អុយទាន់ ។

ចំអិនដោយការដាំទឹកក្តៅ នៅក្នុងថ្នាំងដែលពួកគេប្រេីប្រាស់សំរាប់ចំអិនប្រចាំថ្ងៃ, ពួកគេបានស្ងោរបំណែកនៃសាកសពរបស់នាងទាល់តែរលួយផុយជ្រុះសាច់អស់ ទេីបពួកគេយកទៅច្រកនៅក្នុងថង់ខ្មៅរួចយកទៅចោលនៅក្នុងធុងសំរាម ។ ក្បាលរបស់នាងក៏ពួកគេធ្វេីបែបនេះដូចគ្នា តែពួកគេបានសំរេចចិត្តទុកវា ដោយយកក្បាលរបស់នាងទៅញាត់នៅក្នុងតុក្កតាខ្មេីយមឆ្ឆារូប​ Hello kitty ។ ពួកគេក៏មានទុកធ្មេញនឹងគ្រឿងក្នុងរបស់ Man-yee នៅក្នុងទូរទឹកកក​។

នៅក្នុងខនដូរដែលជាកន្លែងធ្វេីទារុណកម្មមកលេី Man-yee នោះគឺពេញពោរទៅរូបតុក្កតា Hello Kitty, មានទាំងភួយ, ខ្មេីយរហូតមានទៅដល់វាំងននរ, ទាំងកន្សែងជូនខ្លួន នឹងរបស់របរប្រេីប្រាស់ជាច្រេីនទៀត ។

នៅពេលដែលគេបានសួរទៅកាន់ Ah Fong អំពីរឿងនេះថាហេតុអីបានជាពួកគេដាច់ចិត្តហ៊ានធ្វេីបែបនេះ នាងគ្រាន់តែនិយាយថា ៖

” ខ្ញុំធ្វេីវាដោយសារតែខ្ញុំចង់, ព្រោះខ្ញុំគិតថាវាជារឿងសប្បាយមួយ, ម៉្យាងខ្ញុំគ្រាន់តែចង់ដឹងថាតេីអារម្មណ៍ធ្វេីទារុណកម្មមនុស្សទាំងរស់វាបែបណាទៅ “


{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }

បកប្រែដោយ ៖ poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9217936