ល្អយ៉ាងណាក៏មិនប្រាកដថា អ្នកផងគេចូលចិត្ត ហើយចង់រាប់អាននោះទេ។ មនុស្សម្នាក់ៗមានលក្ខខណ្ឌខុសៗគ្នា ហើយយើងរឹតតែមិនអាចតិះដៀលថាអ្នកនេះអាក្រក់ អ្នកនោះអាក្រក់បានដែរ។ ព្រោះថា បែបផែនជិវិតដែលគេត្រូវការ មិនមែនជាលក្ខខណ្ឌដែលយើងកំពុងតែមាន។ អ្នកខ្លះ ចូលចិត្តការផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ចូលចិត្តការយល់ចិត្ត និង take care គ្នាខ្ពស់។ ប៉ុន្តែអ្នកខ្លះ មិនសូវចូលចិត្តភាពស្និតស្នាលខ្លាំងពេក មិនចូលចិត្តចេះដឹងរឿងគ្នា ហើយរឹតតែមិនចូលចិត្តប្រើពាក្យពិរោះភាសារ តែនេះវាមិនបានន័យថាពួកគេមិនបានយកចិត្តទុកដាក់ និងស្រលាញ់គ្នានោះទេ។
ប៉ុន្តែសង្គមមនុស្សបច្ចុប្បន្ន វាហាក់ច្របូកច្របល់ណាស់! ចូលចិត្តស្តាប់តែពាក្យល្អលើកសរសើរខ្លួន ហើយអគតិចំពោះអ្នករិះគន់ទោះក្នុងន័យស្ថាបនា។ អ្នកខ្លះយល់ថា គេកំពុងតែប្រមាថខ្លួន គេកំពុងតែច្រណែនខ្លួន ទាំងដែលមិនបានពិចារណាសោះថា តើមានប្រយោជន៍សម្រាប់អ្នកដែលស៊ូអោយខ្លួនស្អប់ដើម្បីតែចង់កែតម្រូវ។ តែនេះមិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ព្រោះថា អ្នកណាក៏មានសិទ្ធិជ្រើសក្តីសុខដែលខ្លួនចង់បាន (នៅក្បែរអ្វីដែលអ្នកយល់ថាជាចំណូលចិត្តអ្នកគឺគ្រប់គ្រាន់) ។
ដូច្នេះហើយ ចូរដើរចេញពីទំនាក់ទំនងដែលអ្នកយល់ថាមានសម្ពាធសម្រាប់អ្នក។ អ្នកមិនត្រូវអូសបន្លាយពេល នៅកន្លែងណាមួយដែលធ្វើអោយអ្នកក្លាយជាលក្ខខណ្ឌដទៃទៀតដែលមិនមែនជាអ្នកឡើយ។ ធ្វើជាខ្លួនឯង ហើយផ្លល់សេរីភាពអោយចិត្តខ្លួនឯងក្នុងទំនាក់ទំនងសង្គម នោះទើបអ្វីដែលត្រូវធ្វើសម្រាប់ខ្លួនឯង៕