Anarchak សូមបង្ហាញពីចៅក្រមមួយរូបដែលល្បីដល់សារពត៌មាន CNN ដោយសារតែគាត់មានភាពច្នៃប្រឌិតខ្លាំងក្នុងការបង្កើតទោសពិន័យដល់អ្នកដែលល្មើសច្បាប់។
នោះគឺលោកចៅក្រម ម៉ៃឃើល ឈីខូណេទី នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។ លោកបានបម្រើការជាចៅក្រមតាំងពីឆ្នាំ 1994 មកម្ល៉េះ ហើយលោកត្រូវបានគេទទួលស្គាល់ថាជាចៅក្រមដ៏ពូកែមួយដោយគាត់អាចច្នៃរកពិន័យប្លែកៗដើម្បីឱ្យអ្នកល្មើសច្បាប់ទទួលដើម្បីសិក្សាពីកំហុសខ្លួន។
ខាងក្រោមជាការកាត់ក្ដីដ៏ចម្លែករបស់គាត់៖
១. គូស្នេហ៍រួមភេទនៅសួនសាធារណៈ
គូស្នេហ៍ទាំងពីរនាក់នោះត្រូវបានលោកចៅក្រមពិន័យឱ្យសម្អាតបរិវេនសួនទាំងមូល និងរើសស្រោមអនាម័យដែលពួកគេប្រើទាំងប៉ុន្មាន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវបង្ខំឱ្យចំណាយលុយទៅកាសែតក្នុងស្រុកដើម្បីផ្សាយពីការសុំទោសជាសាធារណៈរបស់ពួកគេទៅកាន់មនុស្សទាំងឡាយដែលបានឃើញសកម្មភាពរួមភេទរបស់ពួកគេ។
២. ស្ដ្រីម្នាក់ទុកកូនឆ្មាជាច្រើនក្បាលចោលក្នុងព្រៃមួយថ្ងៃ
ចៅក្រមនោះក៏សម្រេចឱ្យគេបញ្ជូននាងទៅនៅក្នងព្រៃនោះមួយថ្ងៃមួយយប់ដោយមិនឱ្យបាយទឹកឡើយ។ តែដោយសារត្រជាក់ពេកនាងត្រូវបានគេអនុញ្ញាតិឱ្យដុតភ្លើងកម្ដៅខ្លួនបាន។
៣. បុរសម្នាក់បើកបរពេលស្រវឹង
គាត់ត្រូវបានចៅក្រមនោះពិន័យឱ្យទៅឈរមើលជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកស្រវឹងដទៃទៀត ដែលមើលទៅសុទ្ធតែឈាម និងពេញដោយភាពឈឺចាប់ក្រៃលែង។
៤. នារីម្នាក់មិនបង់ប្រាក់ឱ្យតាក់ស៊ី
នាងត្រូវបានពិន័យឱ្យដើរចម្ងាយ ៤៨ គីឡូម៉ែតស្មើនឹងចម្ងាយដែលនាងជិះតាក់ស៊ីននោះ៕