មានស្ត្រីម្នាក់ រស់នៅក្នុងរដ្ធ Minnesota បានកំពុងតែអង្គុយមេីលប្តីរបស់នាងរៀបចំខ្ចប់កាដូ នាថ្ងៃបុណ្រណូអែល ក្នុងឆ្នាំ១៩៦៨ ។
ហេីយនៅពេលនោះ នាងក៏បានទៅចាប់អារម្មណ៍ឃេីញមានរូបដៃមួយកំណាត់បានលេចឡេីងនៅលេីកញ្ចក់ទូរទស្សន៍របស់នាង ។
ហេីយអ្វីដែលចម្លែកនោះគឺ នៅគ្រានោះទូរទស្សន៍របស់នាងត្រូវបានបិទ ហេីយថែមទាំងដកដុយខ្សែរទូរទស្សន៍ចេញទៀត…..នាងក៏បានរហ័សទៅទាញកាមេរ៉ារបស់នាង យកមកថតរូបដៃនោះ ហេីយមិនយូរប៉ុន្មានដៃនោះក៏បានរលាយបាត់ចេញពីកញ្ចក់ទូរទស្សន៍ទៅ ។
រូបភាពនៅខាងក្រោមនេះ ត្រូវបានគេយកទៅព្រីននៅដេីមឆ្នាំ១៩៧០ ហេីយមានទ្រឹស្តីជាច្រេីនបានធ្វេីការព្យាយាមបកស្រាយពីមូលហេតុដែលធ្វេីឲមានលេចដៃនៅលេីកញ្ចក់ទូរទស្សន៍បែបនោះ ។
អ្នកខ្លះបានជឿរថា វាគ្រាន់តែជាសញ្ញានៃរបស់ឧបករណ៍ទូរគមនាគមន៍ ( ITC ) ។ ITC គឺជាការធ្វេីទំនាក់ទំនងជាមួយនឹងវិញ្ញានតាមឧបករណ៍អេឡិចត្រូនិក នៅកំឡុងឆ្នាំ១៩៧០ គឺវាមានការពិសោធន៍ជាច្រេីន ដែលមានមនុស្សមួយចំនួនបានអះអាងថា ពួកគេអាចទាញយករូបភាព នឹងសំលេងពីស្តាទិចដែលមាននៅលេីកញ្ចក់ទូរទស្សន៍ រឺក៏ទូរទស្សន៍ដែលបានបិទ ។ ដោយការយកកាមេរ៉ាទៅដាក់ចោលនៅពីទល់មុខទូរទស្សន៍ រួចហេីយក៏ឆែករូបភាពដែលមាននៅលេីកាមេរ៉ានោះទៅមកៗទៅ នោះគេនឹងមានបានឃេីញរូបភាពគួរឲចាប់អារម្មណ៍នៅក្នុងនោះ។
ហេីយរូបដៃអាថ៌កំបាំងដែលបានបង្ហាញនៅលេីកញ្ចក់ទូរទស្សន៍នាពេលនោះ អ្នកខ្លះបានជឿរថា វាអាចជាធ្លាក់នៅក្នុងករណី ITC នេះក៏ថាបាន ។
ហេីយមានមនុស្សចំនួនផ្សេងទៀត ក៏បាននិយាយថាវាអាចមកពីការមានកំហុសឆ្គងត្រង់ណាមួយ នៅពេលដែលព្រីនរូបភាពនេះចេញមក រឺមួយគ្រាន់តែជាការប្រឌិតរបស់មនុស្ស។
រឿងនេះពិត រឺមួយក៏ជារឿងប្រឌិតគឺស្រេចទៅលេីការ
វិនិច្ឆ័យរបស់អ្នកទាំងអស់គ្នាជាអ្នកសំរេចទេ ។
<<< បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង >>>
បកប្រែដោយ ៖ poopenny
សង្គមពណ៌ខ្មៅ