Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចមានសិទ្ធិវាយខ្នោះ លើអ្នកល្មើសច្បាប់ចរាចរណ៍

លោកនាយឧត្តមសេនីយហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានចាត់ទុកថា ការវាយខ្នោះទៅលើជនល្មើសច្បាប់ ដែលបង្កអំពើហិង្សា ឬបង្កើតឧបសគ្គរាំងស្ទះ ដល់ប្រតិបត្តិការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅ គឺជារឿងត្រឹមត្រូវ។

ជុំវិញករណី ដើម្បីទប់ស្កាត់មិនឱ្យកើតមានភាពអសកម្ម ដែលបង្កឡើងដោយសមត្ថកិច្ច លោកនាយឧត្តមសេនីយ ក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីរបស់ខ្លួន ដោយហាមមិនឱ្យអនុវត្ត លើសពីគោលការនៃបទបញ្ជា។

លោកនាយឧត្តមសេនីយបាន​ឱ្យដឹងថា សមត្ថកិច្ចក៏​មានសិទ្ធវាយខ្នោះ ទៅលើជនល្មើសណា ដែលមានការតបតនិងប្រើអំពើហិង្សា ឬក៏ប្រព្រឹត្តអំពើណាមួយដែលបង្កឧបសគ្គ ដល់កងកម្លាំងសមត្ថកិច្ចនៅក្នុងការធ្វើការបំពេញប្រតិបត្តិការណ៍។

លោកបញ្ជាក់ថា៖«បើសិនជាក្នុងការណីគ្រាន់តែជាការទាមទារសំណូមពររបស់ប្រជាពលរដ្ឋ យើង[សមត្ថកិច្ច]ក៏មិនអាចប្រើវិធីនេះបានទេ ហើយកន្លងទៅនេះយើងក៏បានដាក់ពិន័យចំពោះ មន្ត្រីរបស់យើងណាដែលប្រព្រឹត្តអំពើខុសឆ្គងនេះ​ដែរ»។

យោងតាមលទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស គិតត្រឹមរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែឧសភា គឺបានត្រួតពិនិត្យរកឃើញករណីល្មើសមានដល់ ១៩,០០៤ករណី ក្នុងនោះ ករណីល្មើសដោយម៉ូតូមានចំនួន ១៤,២៧១ករណី ចំពោះករណីល្មើស លើរថយន្ដ ឬយានយន្ដគ្រប់ប្រភេទមានចំនួន ៤,៧៣៣ករណី៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9217056