សុខភាព៖ ជារៀងរាល់ព្រឹក និងល្ងាច ជិះកង់ហាត់ប្រាណដោយធាក់សន្សឹមៗ១ម៉ោង ទៅ១ម៉ោងកន្លះ ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ៖
– ជម្រុញឱ្យសរសៃឈាម បេះដូង និងខួរក្បាល ធ្វើចលនាបានល្អ
– បណ្ដេញជាតិពុលចេញពីរាងកាយ ឈាមរត់ស្រួល និង ឆ្អឹងរឹងមាំ
– បង្កើនផាសុខភាពផ្លូវចិត្ត ធ្វើឱ្យអារម្មណ៍ស្ងប់ល្អ ស្រស់ស្រាយ និងបណ្ដុះការគិតបែបវិជ្ជមាន
– បង្កើនភាពរហ័សរហួន និងថាមពលដល់រាងកាយ ខួរក្បាល និងសុខភាពផ្លូវចិត្តជាចម្បង
បញ្ជាក់ ចំពោះអ្នកធ្វើការ គួរតែជិះកង់សន្សឹមៗព្រឹកឡើងកន្លះម៉ោង ទៅ១ម៉ោង ស្រូបយកបរិយាកាសបង្កើនការគិតវិជ្ជមាន និងអារម្មណ៍ស្រស់ស្រាយ មុនទៅធ្វើការ។ ហើយគួរតែ ជិះកង់យឺតៗក្រោយបញ្ចប់ម៉ោងការងាររៀងរាល់ពេលល្ងាច ដើម្បីបន្ធូរភាពតានតឹងរបស់ខួរក្បាល និងសុខភាពផ្លូវចិត្ត៕