Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យោធាអាមេរិក សូមចូលរួមមរណទុក្ខ ចំពោះករណីស្លាប់កងទ័ព១៩នាក់ នៅអ៊ីរ៉ង់

យោធាសហរដ្ឋអាមេរិកបានចូលរួមរំលែកទុក្ខនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ចំពោះឧប្បត្តិហេតុបាញ់ច្រឡំមួយរបស់កងកម្លាំង​អ៊ីរ៉ង់ សម្លាប់កងទ័ពរបស់ខ្លួនចំនួន ១៩ នាក់ ។

អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃទី១១ ខែឧសភាបានប្រកាសថា មីស៊ីលមួយគ្រឿងបានធ្លាក់ទៅលើនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ Konarak ស្ថិតនៅជិតកំពង់ផែ Jask ចម្ងាយប្រមាណ ១ ២៧០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងតេរ៉ង់ ក្នុងឈូងសមុទ្រ អូម៉ង់ ។ 

អាជ្ញាធរអ៊ីរ៉ង់បានថ្លែងថា នាវា Konarak គឺនៅជិតគោលដៅខ្លាំងពេក ហើយរងនូវគ្រាប់មីស៊ីលដោយចៃដន្យកាលពីថ្ងៃទី១០ ខែឧសភា នៅក្នុងឧប្បត្តិហេតុមួយដែលបានធ្វើឱ្យទាហានចំនួន ១៥ នាក់ថែមទៀត រងរបួសផងដែរ ។

ប្រភពព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១៤ ខែឧសភាថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកវរសេនីយ៍ឯក Bill Urban អ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិកបានថ្លែងថា កងកម្លាំងអាមេរិក សូមចូលរួមរំលែកទុក្ខដោយស្មោះដល់ប្រជាជនអ៊ីរ៉ង់ចំពោះការបាត់បង់ជីវិតដ៏សោកសៅនេះ ។ 

យ៉ាងណាក៏ដោយ លោក Urban បានរិះគន់ផងដែរ ចំពោះការបណ្តុះបណ្តាល​ហ្វឹកហ្វឺនធ្វើឡើងនៅជិតច្រកសមុទ្រ ហូមូស (Hormuz) ដែលជាមាត់តូចចង្អៀត ស្ថិតតាមឈូងសមុទ្រពែរ្ស និងជាច្រកឆ្លងកាត់ប្រហែល២០ភារយនៃការនាំប្រេងសរុបរបស់ពិភពលោក ។

លោក Urban បានថ្លែងថា “គ្រោះថ្នាក់នេះ​បានកើតឡើង​នៅជិតច្រក​ដឹកជញ្ជូនអន្តរជាតិដ៏សំខាន់​​ ហើយកើតឡើង​នៅអំឡុងពេលដែល​តំបន់ទាំងមូល​កំពុងផ្តោតលើការប្រយុទ្ធប្រឆាំង​កូវីដ​១៩នោះ, ការបាត់បង់ជីវិត​ដែលមិនចាំបាច់បែបនេះ គឺជារឿង​ដែលគួរឲ្យសោកស្តាយជាទីបំផុត» ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9216851