Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយមិនមានអ្នកឆ្នងកូវីដ នូវែលស្សេឡង់​លុបច្បាប់គ្រាមានអាសន្ន

ការទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩នៅក្នុងប្រទេស នូវេលហ្សេឡង់ បានយ៉ាងល្អប្រសើរដោយមិន​មានអ្នកឆ្លងថ្មីទៀតឡើយ ជាច្រើនថ្ងៃកន្លងមក បានធ្វើឲ្យប្រទេសនេះសម្រេចលុបច្បាប់គ្រាប់មានអាសន្ន។

រដ្ឋមន្ត្រីក្រសួងការពារជាតិនូវេលហ្សេឡង់ បានបញ្ជាក់ថា ការលុបច្បាប់គ្រាមានអាសន្ន មិនមានន័យថា ពលរដ្ឋអសការប្រុងប្រយ័ត្ននោះឡើយ គឺយើងត្រូវតែការពារជានិច្ចទប់ស្កាត់ការវាយប្រហារជាថ្មីពីកូវីដ​១៩។

កាលពីថ្ងៃទី​១៣ខែឧសភា នូវែលសេឡង់បានសម្រេចលុបច្បាប់ គ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ពលរដ្ឋញូវហ្សឺឡែន បានចូលរួមការពារបានយ៉ាងល្អ​ដោយមិនមានអ្នកឆ្លងថ្មីឡើយជាច្រើនថ្ងៃជាប់គ្នា។

តាមសារព័ត៌មាន​​TTXVN នៅថ្ងៃទី​១៣ខែឧសភា បានដកស្រង់សំដី រដ្ឋមន្ត្រីការពារជាតិ​លោក Peeni Henare បានបញ្ជាក់ថា​ ពលរដ្ឋ ចាំបាច់ត្រូវតែគោរពទៅតាមការណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ឆ្លងកូវីដ​១៩ ខណៈនៅជុំវិញពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ដដែល។

នូវែលសេឡង់បាន ដាក់ប្រទេសក្នុងគ្រាអាសន្ន តាំងពីថ្ងៃទី​២៥ខែមីនា ដោយបិទប្រទេសទាំងស្រុង ដើម្បីទប់ស្កាត់ កូវីដ១៩ ។ ប៉ុន្តែពេលនេះពលរដ្ឋ ញូវហ្សឺឡែន​ទទួលបានសេរីភាពឡើងវិញហើយ បន្តែត្រូវតែបង្កើនការពារខ្លួនឯងឲ្យបានល្អបំផុត៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9215809