Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បារាំងមិនទាន់ព្រលែង​ទាំងស្រុង​ ឬប្រកាសជ័យជម្នះទៅលើកូវីដ​១៩​នោះទេ

បារាំង​បានចាប់ផ្តើម​បន្ធូរបន្ថយ​ការរិតត្បិត​ដោយផ្នែកខ្លះនៅក្នុងប្រទេស​​​​ ផ្តល់សេរីភាព​ដល់ពលរដ្ឋ​ដើរហើរ បន្ទាប់ពីត្រូវឃុំ​មួយរយៈពេល ទប់ស្កាត់​ការឆ្លងរាតត្បាតពីវីរុស ។ មេដឹកនាំបារាំង​បានថ្លែងថា វាឆាប់រហ័សខ្លាំងពេក​ដែលប្រកាសអំពីជ័យជម្នះទៅលើវីរុសនេះ ។ 

កាលពីថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២០ បារាំង​បានអះអាងថា ការស្លាប់នៅក្នុងប្រទេសនេះដោយសារកូវីដ​១៩ អំឡុងពេល​២៤ម៉ោង​បានធ្លាក់ចុះ ប្រៀបជាមួយបណ្តាថ្ងៃមុនៗ ។ ប្រទេសនេះ មានអ្នកបាត់បង់ជីវិត​ទាំងអស់​ជាង ២៧ ០០០ នាក់។  

ក្រសួងសុខាភិបាល​បារាំង​បញ្ជាក់ថា តួលេខជនបាត់បង់ជីវិត តាមមន្ទីរពេទ្យនានានា និងនៅតាមមន្ទីរពេទ្យបណ្តោះអាសន្ន​ ក្នុងប្រទេសបារាំងសរុប ២៧ ០៧៤ នាក់ ។ ប៉ុន្តែប្រភព​អះអាងថា ការរាប់តួលេខនេះ នៅមានកំហុសឆ្គង​ខ្លះៗ​ផងដែរ ។ 

ប្រភពថា ក្នុងរយៈពេល​២៤ម៉ោង​ មនុស្ស​៩៨នាក់​បានស្លាប់​ដោយសារកូវីដ១៩ ប្រៀបធៀប​២៤ម៉ោងមុននោះ មានអ្នកបាត់បង់ជីវិត​៣៤៨នាក់ ។ 

និន្នាការវិជ្ជមានថ្មីៗបានបន្តកើតមាន​ ដោយមនុស្ស​១១៤នាក់​ស្ថិតនៅក្នុង​ការសង្គ្រោះបន្ទាន់ ក្នុងចំណោមអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់​សរុប ២ ៤២៨ នាក់ ។ កាលពីពេលមុន អ្នកជំងឺដែលស្ថិតក្នុងការសង្គ្រោះដោយការយកចិត្តទុកដាក់​ខ្ពស់មានរហូត​ដល់​ជាង ៧ ០០០ នាក់ ។ 

អ្នកជំងឺកូវីដ​១៩ ចំនួន ​២១ ០៧១ នាក់​បាននិងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ។ វាបានធ្លាក់ចុះចំនួន​កាលពីមួយថ្ងៃមុននេះ ៥២៤នាក់ ។ 

ការធ្លាក់ចុះ​នេះ ខណៈដែលបារាំង​បាននិងកំពុងសប្បាយរីករាយដោយផ្នែកខ្លះនៅក្នុងប្រទេស បន្ទាប់ពីការបន្ធូរបន្ថយ​ការរិតត្បិត​​​ ។ តាំងពីថ្ងៃទី១៧ ខែមីនា រៀងមក បារាំងបានចាក់សោ ឬបិទប្រទេស​ ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតពីវីរុស ។ 

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងថា បារាំង​កំពុងជួបការធ្វើឲ្យមានតុល្យភាពគ្នាខ្លាំង រវាង​សកម្មភាពចាប់ផ្តើមសេដ្ឋកិច្ច​ ពាណិជ្ជកម្ម ហើយនិងការការពារ​ជំងឺ​មិនឲ្យផ្ទុះឡើងសារជាថ្មី ។ 

លោកបានថ្លែងថា វិធានការផ្សេងៗ​អាចនឹង​ពង្រឹង​ជាថ្មីទៀត បើសិនចាំបាច់ ។ លោកថា «ឆាប់រហ័សពេកហើយដែលថា យើងឈ្នះទៅលើវីរុសនេះ» ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9215806